កប់ណាស់! កូន១មែនតែពេល ពេជ្រ សូលីកា តែងខ្លួបក្នុងកម្មវិធីចេញខែកូនយប់មិញស្អាតណាស់!(មានរូបភាព)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា កាលពីម្សិលមិញនេះ តារាចម្រៀងស្រីអ្នកនាង ពេជ្រ សូលីកា បានរៀបចំកម្មវិធីសូត្រមន្តចេញខែកូនប្រុសជាទីស្រលាញ់របស់ខ្លួន ពោលពេញដោយសេចក្ដីសុខ ធ្វើឲ្យហ្វេនៗជាច្រើនចាប់អារម្មណ៍ខ្លាំងណាស់។

មិនត្រឹមតែប៉ុនណោះ បើយើងងាកទៅចាប់អារម្មណ៍ការតុបតែងខ្លួនរបស់តារាស្រីរូបនេះ នៅក្នុងកម្មវិធីពេលល្ងាចវិញ ពិតជាស្រស់ស្អាតខ្លាំងណាស់ ជាមួយឈុតពណ៍ខ្មៅ នរណាឃើញក៏លាន់មាត់សរសើរគ្រប់ៗគ្នាដែរ ព្រោះបច្ចុប្បន្នអ្នកនាងមានកូនមួយទៅហើយ តែសម្រស់ក្រមុំមិនដូរនោះទេ។

After Footer (Active) - damrei Mr1 Zone2

គួរបញ្ជាក់ផងដែរថា កម្មវិធីចេញខែកូនប្រុសដំបូងនេះអ្នកនាង ពេជ្រ សូលីកា រៀបចំបែបសាមញ្ញ មិនបានធ្វើឲ្យធំដុំខ្លាំងនោះទេ គ្រាន់តែអញ្ជើញអ្នកជិតស្និត និងអ្នកសិល្បៈមួយចំនួនតែប៉ុនណោះ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី