ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយ អំពីទំនាក់ទំនងស្នេហារវាងតារាសម្ដែងថៃស្រី Mai Davikah និង Ter Chantavit ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែផ្អែមល្ហែមនិងគ្នាខ្លាំងឡើងៗ ធ្វើឲ្យហ្វេនៗជាច្រើនច្រណែនខ្លាំងណាស់។
ជាក់ស្ដែងថ្មីៗនេះ អ្នកទាំងពីរកាន់តែធ្វើឲ្យហ្វេនៗជាច្រើនចាប់អារម្មណ៍ និងច្រណែនខ្លាំងថែមទៀត នៅពេលឃើញអ្នកទាំងពីរបង្ហោះរូបភាពក្នុងដំណើរកម្សាន្តនៅឯតំបន់មាត់សមុទ្រតែពីរនាក់យ៉ាងរ៉ូមែនទិច មើលទៅពិតជាមានក្ដីសុខខ្លាំងណាស់ មិនចាញ់គូស្នេហ៍ដទៃនោះទេ។
គួរបញ្ជាក់ផងដែរថា ថ្វីត្បិតតែកន្លងមក គូស្នេហ៍មួយគូនេះមិនសូវដែលបង្ហាញភាពផ្អែមល្ហែមនិងគ្នាក៏ពិតមែន តែបើយើងមើលដំណើរកំសាន្តរបស់អ្នកទាំងពីរលើកនេះពិតជាមានក្ដីសុខខ្លាំងណាស់៕ តោះ! ចង់ជ្រាបកាន់តែច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី