ធ្លាយ​រូប​ស្និទ្ធ​គ្នា​ច្រើន​ប៉ុស្តិ៍​! ​អតីត​សង្សារ ​Taew ​ត្រូវ​គេ​សង្ស័យ​កំពុង​ទាក់​ទង​ស្នេហ៍​ជាមួយ​តារា​រូប​នេះ​

ក្លាយជារឿងដែលត្រូវគេតាមដានមករហូត បន្ទាប់ពីតារាស្រីកញ្ញា Taew Natapohn បានបែកផ្លូវគ្នាជាមួយអតីតសង្សារគឺលោក Ton ​Arch​។ តាមដានព្រោះតែគេក៏ចង់ដឹងថាបន្ទាប់ពីចែកផ្លូវគ្នា តើគូនេះនឹងទៅជាយ៉ាងណា ហើយនរណាមានអ្នកថ្មីមុន? រហូត​មិន​ប៉ុន្មានថ្ងៃក៏លេចលឺព័ត៌មានថា Taew បានកំពុងទាក់ទងស្នេហាថ្មីជាមួយសេដ្ឋីរយលានម្នាក់ ក្រោយបែកពី Ton

ងាកមកចាប់អារម្មណ៍នឹងលោក Ton អតីតសង្សា Taew វិញម្ដង ពេលនេះលោកកំពុងតែមានព័ត៌មាន​ជាមួយតារាស្រីនឹងជា​ពិធី​ការ​​នីម្នាក់​គឺកញ្ញា Orn Patteera បន្ទាប់ពីអ្នកទាំងពីរបានធ្លាយចេញរូប​ភាពជាមួយគ្នាមើលទៅបែបស្និទ្ធស្នាល​នៅកន្លែង​ហាត់​ប្រា​ណ​​​ជាមួយគ្នា រហូតត្រូវបានមហាជននិងអ្នកលេងបណ្ដាញសង្គមជាច្រើនបាននាំគ្នាសង្ស័យថា Ton និង Orn បានកំពុង​តែទា​ក់​​ទង​ស្នេហាគ្នាមែនឬយ៉ាងណា?

After Footer (Active) - damrei Mr1 Zone2

យ៉ាងណា ព្រោះតែមិនចង់ឲ្យមានការយល់ច្រឡំ ថ្មីៗនេះ Orn បានចេញមុខបកស្រាយ តាមរយៈសាព័ត៌មាន Nineentertain ថា តាមពិតទំនាក់ទំនងអ្នកទាំងពីរគឺដូចជាបងប្អូនគ្នាតែប៉ុណ្ណោះ។ Orn និង Ton បានធ្វើការជា DJ ជាមួយគ្នាអស់​រយៈពេល​ជា​ច្រើ​ន​ឆ្នាំ។

មួយវិញទៀត ពួកគេក៏មានអ្នកគ្រប់គ្រងផ្ទាល់ខ្លួនជាមួយគ្នា ថែមទាំងបានហាត់ប្រាណនៅកន្លែងជាមួយគ្នាផងដែរ។ Orn បាន​ឲ្យ​ដឹង​បន្ថែមទៀតថា បន្ទាប់ពីបានដឹងព័ត៌មាន នាងក៏មានការភ្ញាក់ផ្អើលជាខ្លាំងដែរ ដោយនាងមិនគិតថាវាអាចក្លាយជារឿងធំទេ ព្រោះ​នាង​និង Ton តែងតែនិយាយលេងសើចជាមួយគ្នាជាធម្មតា និយាយរួមរវាងអ្នកទាំងពីរគ្រាន់តែជាបងប្អូនប៉ុណ្ណោះ៕