ខ្លាំង​បាត់​! ​ឈាន​ជើង​ចូល​ប៉ុស្តិ៍​លេខ​៣​ភ្លាម ​Bow ​បាន​ដំណែង​តួ​ឯ​ក​ជាមួយ ​Nadech ​ភ្លែត​ ក្នុងរឿង…

គ្រាន់តែដំណឹងថាកញ្ញា Bow Maylada អតីតតារារបស់ប៉ុស្តិ៍លេខ៧ បានចុះកុងត្រាជាមួយប៉ុស្តិ៍លេខ៣ថៃ ក៏បានធ្វើឲ្យអ្នក​គាំទ្រ​ជា​​ច្រើន​ហ៊ោរកញ្ជ្រៀវត្រេកអរយ៉ាងខ្លាំងរួចទៅហើយ ប៉ុន្តែគេមិននឹកស្មានថាលឿនយ៉ាងនេះ ព្រោះដំណឹងដែលកាន់តែ​ធ្វើឲ្យ​អ្នក​ទ​ស្សនា​រំភើបខ្លាំងជាងនេះទៅទៀតនោះ គឺស៊ីញ៉េកុងត្រារួចភ្លាម Bow ទទួលបានដំណែងតួឯកនៅក្នុងរឿងភាគថ្មីភ្លែត ជាមួយ​តា​រា​ប្រុស​កំពូល​គឺលោក Nadech Kugimiya

ព័ត៌មាននេះ ធ្វើឲ្យអ្នកគាំទ្រជាច្រើននាំគ្នារីករាយអបអរដល់ Bow ដែលចូលភ្លាមទទួលបានការងារភ្លែត វាហាក់បីដូចជាត្រូវរង្វាន់​ធំ​អញ្ចឹង។ អ្វីដែលកាន់តែពិសេស នាងបានប៉ះគូជាលើកដំបូងជាមួយលោក Nadech តារាកំពូលមានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំង ហើ​យ​កន្លង​មក​ក៏មានតារាស្រីមិនតិចនាក់នោះទេដែលប៉ងចង់រួមការងារជាមួយលោក តែក៏មិនបានដូចចិត្ត។

After Footer (Active) - damrei Mr1 Zone2

បើយោងតាមប្រភពព័ត៌មាន ភាពយន្តភាគថ្មីដែលតម្រូវឲ្យ Bow សម្ដែងគូជាមួយ Nadech នោះមានចំណងជើងថា« Miti Thi S​a​rm» ​ដែលរឿងនេះពីដំបូងឡើយ បានតម្រូវឲ្យតារាស្រីកញ្ញា Taew Natapohn ជាតួឯកស្រី។ ចំណែកឯសាច់រឿង ឬពេល​វេលា​​ថត​នៅ​ពេល​ណា​ឲ្យប្រាកដនោះមិនទាន់ត្រូវបានគេបញ្ជាក់ឲ្យដឹងនៅឡើយទេ ដូចច្នេះមានតែប្រិយមិត្តរង់ចាំតាមដានបន្តទៀត៕