ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា កាលពីេពលថ្មីៗកន្លងទៅនេះ អតីតស្វាមីតារាស្រី Pat Napapa បានជួបគ្រោះថ្នាក់ចរាចរណ៍រហូតរងរបួសដើរមិនរួច និងត្រូវសម្រាកនៅមន្ទីរពេទ្យអស់រយៈពេលជាច្រើនថ្ងៃទៀតផង។
តែយ៉ាងណាមិញ ងាកទៅមើល Pat និងកូនប្រុសនៅតែយកចិត្តទុកដាក់ចំពោះលោកដដែល ពិសេសនោះគឺយើងបានឃើញ កូនប្រុសនាងតែងតែនិយាយវីដេអូមើលមុខគ្នាជាមួយនិងលោកប៉ាគេ ខណៈកំពុងសម្រាកនៅមន្ទីរពេទ្យជារឿយៗ។
មិនត្រឹមតែប៉ុនណោះ ថ្មីៗនេះ Pat បានបង្ហាញការយកចិត្តទុកដាក់ ដោយបានធ្វើបាយម្ហូបមួយចំនួនទៅសួរសុខទុក្ខអតីតស្វាមីជាមួយនិងកូននៅមន្ទីរពេទ្យថែមទៀតផង ដែលសកម្មភាពនេះពិតជាធ្វើឲ្យហ្វេនៗជាច្រើនសរសើរទឹកចិត្តនាងខ្លាំងណាស់៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី