ពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ ដែលកាលពីម្សិលមិញនេះ តារាចម្រៀងស្រីល្បីឈ្មោះកញ្ញា ទេព បូព្រឹក្ស បាននិយាយនៅក្នុងឡាយថា មានបុរសម្នាក់មកដល់ហាងរបស់នាងបំណងចង់ដុតហាងចោល ហើយថែមទាំងសួររកលោក ជី ដេវីត និងប្រើពាក្យចង់សម្លាប់ថែមទៀតផង។
យ៉ាងណាមិញក្រោយពេលមានរឿងនេះកើតឡើងម្ដងហើយម្ដងទៀត ស្រាប់តែពេលនេះលោក ជី ដេវីត បានសម្រេចចិត្តដាក់ពាក្យបណ្ដឹង និងបង្ហោះវីដេអូបង្ហាញពីសកម្មភាពជនបង្កនោះ ហើយថែមរៀបរាប់សារយ៉ាងដូច្នេះទៀតថា៖
«នេះគឺជា វីដេអូ កាលពីថ្ងៃទី ១ និង ថ្ងៃ ទី៥ ខែ មិថុនា ។ កាលពីថ្ងៃទីមួយ មិថុនា មានជនមិនស្គាល់មុខ ជិះម៉ូតូ អាគុប មកដល់ហាងរបស់ខ្ញុំ ( DIT-WAY ) បានចូលមកក្នុងហើយសួររកខ្ញុំដោយក្នុងដៃ ប្រដាប់ដោយដុំថ្ម និង ពាក្យគំរាមកំហែងចង់សម្លាប់ ។ នៅថ្ងៃទី ៥ ខែ មិថុនា ជនដដែលនោះក៏មកម្តងទៀតដើម្បីចាក់សាំងដុតហាងរបស់ខ្ញុំតែម្តងដូចក្នុងវីដេអូ ខាងក្រោមជាការបញ្ជាក់ ។ ដោយមិនចង់មានភាពភ្ញាក់ផ្អើលក្នុង Facebook ក៏មិន live មិន post ដោយខ្ញុំបាទសម្រេចដាក់ពាក្យបណ្តឹងនៅថ្ងៃទី ៦ ខែមិថុនា ដោយការមកលើកដំបូងជន នោះរូបខ្ញុំផ្ទាល់គិតថាក្រែងជាការច្រឡំឬ មនុស្ស សតិមិនគ្រប់ តែបន្តរដល់ការដុតហាងទើបខ្ញុំសម្រេចចិត្តដាក់ពាក្យបណ្តឹងដោយគិតថាជនដៃដល់មិនមែនជាមនុស្សមិនគ្រប់ទឹកនោះទេ ( ដោយសំអាងថាជនដៃដល់នោះ បានប្រើឈ្មោះ អតីតអ្នករាំ របស់ខ្ញុំ ដោយមកលើទីមួយ ប្រាប់ថា ឈ្មោះ សី និង លើកទីពី ពេលមកដុតហាង ប្រាប់សន្តិសុខថាឈ្មោះ ដុន ) ដោយការដាក់ពាក្យបណ្តឹងរហូតមកដល់ថ្ងៃនេះមិនទាន់បានដំណឹង ទើបខ្ញុំសម្រេចចិត្ត បង្ហោះដើម្បីជ្រាបជាដំណឹងដល់បងប្អូន និង កិច្ចកាពារខ្លួនរបស់ខ្ញុំផ្ទាល់ផងដែរ ។ ដោយហេតុនេះខ្ញុំសង្ឃឹមថាជនដៃដល់នឹងរត់មិនរួចពីសំណាញ់ផ្លូវច្បាប់ សូមច្បាប់ជួយ ជាពិសេស បើសិនពិតជាមានអ្នកនៅពីក្រោយខ្នងរឿងនេះមែន ខ្ញុំសង្ឃឹមថាជននោះមិនអាចដេក គងទាក់ខ្លាបើម៉ាសុីនត្រជាក់បានតទៅទៀតចុះ ។សូមទទួលយកដោយក្តីគោរព និង ក្តីរំពឹង ពី ខ្ញុំបាទ ងួន ចាន់ ដាវីត»៕
តោះ! ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី