អីយ៉ា! ក្រោយបែក Taew មិនបានប៉ុន្មាន Ton បង្ហាញសកម្មភាពហាត់ប្រាណជាមួយស្រីស្រស់ម្នាក់!(មានរូបភាព)

ជាការពិតណាស់​ ដូចគ្រប់គ្នាបានជ្រាបអញ្ចឹងថា ក្រោយពេលបែកបាក់ស្នេហាជាមួយនិងតារាស្រី Taew មក លោក Ton មិនទាន់មានអ្នកថ្មីនោះទេ ខណៈមាននារីកំពុងចាប់អារម្មណ៍តាមគៀកកិតជាច្រើនផងដែរ។

ជាក់ស្ដែងស្រាប់តែកាលពីពេលថ្មីៗនេះ លោកបានបង្ហោះរូបភាពជាមួយនិងនារីរូបស្រស់ម្នាក់មានឈ្មោះថា Orn Patteera នៅកន្លែងហាត់ប្រាណជាមួយគ្នា ធ្វើហ្វេនៗជាច្រើនភ្ញាក់ផ្អើលនិងសង្ស័យថានាងគឺជាមិត្តស្រីថ្មីថែមទៀតផង។

After Footer (Active) - damrei Mr1 Zone2

តែយ៉ាងណាមិញក្រោយពេលមានព័ត៌មានបែបនេះកើតឡើងភ្លាម Orn Patteera បានចេញមុខផ្ដល់បទសម្ភាសន៍ជាមួយអ្នកនាងកាសែតថា អ្នកទាំងពីរ មានទំនាក់ទំនងនឹងគ្នា គ្រាន់តែជាបងប្អូនប្រុសស្រីតែប៉ុណ្ណោះ ព្រោះអ្នកទាំងពីរបានរួមការងារជា DJ ជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយកន្លងមកអ្នកទាំងពីរក៏តែងតែទៅកន្លែងហាត់ប្រាណជាមួយគ្នានិងបានថតរូបលេងសើចជាមួយគ្នាដែរ តែមិននឹកស្មានថាលើនេះមានរឿងបែបហ្នឹងកើតឡើងនោះទេ៕

តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី