តារាបង្ហាញម៉ូត នៅ គីមមួយលើកនេះថតរូបប្លែកទៀតហើយពិតជាអស្ចារ្យមែន (មានរូបច្រើន)

តារាបង្ហាញម៉ូតមានប្រជាប្រិយកញ្ញា នៅ គីមមួយ លើកនេះបានថតរូបឱ្យប្លែកភ្នែកទៀតហើយសម្រាប់ទស្សនិកជនដោយធ្វើតាមដូចតួអង្គក្នុងហ្គេមទំនើបមួយរបស់ទូរសព្ទដៃសម័យបច្ចុប្បន្ននេះ។

រូបថតប្លែកភ្នែករបស់កញ្ញា នៅ គីមមួយ លើកនេះត្រូវបានក្រុមការងាររបស់នាងបញ្ចេញលើទំព័រហ្វេសប៊ុកជាច្រើន កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០។ ទាំង១០រូបលេងខ្លួនថតបែបនេះ ធ្វើឱ្យមហាជនចាប់អារម្មណ៍ ខណៈនាងលេងទឹកមុខមាំ ក្នុងឈុតសម្លៀកបំពាក់ពណ៌សរៀបខ្លួនជាតួអង្គវិរៈនារីក្នុងតួអង្គហ្គេមទូរសព្ទមួយ។

ជាមួយគ្នានោះ នាងក៏បានបង្ហោះអមជាមួយរូបរបស់នាងផងដែរថា “ភាពសច្ចៈទៀងត្រង់នឹងធ្វើឲ្យអ្នកមានក្តីសុខកុំបំពានអ្នកដទៃបើអ្នកចង់រកក្តីសុខឲ្យខ្លួន”។

សូមទស្សនារូបថ្មីរបស់​តារាបង្ហាញម៉ូត នៅ គីមមួយ៖

សូមរលឹកផងដែរថា កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំំ២០១៩ ដែលជារដូវបុណ្យណូអែលរបស់ពិធីអបអររបស់ក្រុមលោកខាងលិច តារាបង្ហាញម៉ូតស្រីល្បីមិនខ្លាចការរិះគន់កញ្ញា នៅ គីមមួយ បានបង្ហោះរូបថតជាច្រើនសន្លឹកក្នុងឈុតក្រហមអបអររដូវបុណ្យអូណែល ឬ អបអរថ្ងៃទី២៥ធ្នូ លេងបញ្ចេញសិចស៊ីឡើងខ្លាំងដដែល។ ក្នុងរូបថតខ្លះ នាងលេងថតបញ្ចេញដើមទ្រូងរបស់ច្បាស់តែម្តង ក្នុងទឹកមុខជឿជាក់និងទាក់ទាញចិត្តអ្នកមើល។

កន្លងមកតារាបង្ហាញម៉ូតសម្បុរខ្មៅរូបនេះធ្លាប់បានបញ្ជាក់ថា សម្រាប់ការងារថតរបស់នាង ប្រសិនបើមានការរិះគន់ពីមហាជន ឬ អ្នកសិល្បៈគ្នាឯងដូចលើកមុន នាងក៏អត់ខ្វល់ដែរព្រោះវាថតរូបបែបសិល្បៈហើយពិភពលោកគេទទួលស្គាល់គ្រប់គ្នា។ នាងទទួលការបញ្ចេញមតិណាដែលជួយកែប្រែ ឬ គំនិតល្អៗ ជួយនាងក្នុងនាមជាអ្នកសិល្បៈមួយរូប ប៉ុន្តែមិនមែនការរិះគន់បែបជាន់ពន្លិចនោះឡើយ។ នាងក៏សូមថ្លែងអំណរគុដល់ក្រុមការងារថតរូបនាង ក៏ដូចជាអ្នកគាំទ្រនាងកន្លងមកតែងតែផ្តល់កម្លាំងចិត្តសម្រាប់នាងតាំងពីដើមរហូតមក៕

ខាងក្រោមរូបកន្លងមកតារាបង្ហាញម៉ូត នៅ គីមមួយ៖