ជាទីចាប់អារម្មណ៍ខ្លាំងណាស់សម្រាប់តារាស្រីស្អាត Bow Melda ដែលទើបតែដើរចេញពីប៉ុស្ដន៍លេខ 7 រើសផ្ទះមកបង្អួតសម្រស់ប៉ុស្ដន៍លេខ 3 ក្ដៅៗហុយៗ រហូតធ្វើឲ្យគ្រប់គ្នាចង់ដឹងថាតើនាងនិងបញ្ចេញស្នាដៃដំបូងរឿងអ្វីជាមួយប៉ុស្ដន៍លេខ3។ ដោយតាមពាក្យយចចាមអារ៉ាមថា នាងប្រហែលជាបើកភ្លើងខៀវសម្ដែងជាមួយតារាប្រុសជួរមុខគឺ Nadech!។
“Bow Maylada” បានបញ្ជាក់ជាមួយនឹងគូ“ Nadech” ក្នុងរឿង“ Mon Rak Nong Phak Kaeng”
ធ្វើឲ្យគ្រប់គ្នាដឹងពីស្ថានការណ៍ភ្លាមក្រោយពីឃើញនាយកប្រតិបត្តប៉ុស្ដន៍លេខ3 ដូចជាអ្នកដឹកនាំយ៉ាង Dewin Kamon ថតរូបគូរជាមួយនិងកញ្ញា Bow Maylada រហូតធ្វើឲ្យអ្នកគាំទ្រគិតថាកញ្ញា Bow បានសម្ដែងជាមួយក្រុមរបស់អ្នកនាង Dewin ទេដឹង? តែអ្នកនាង Dewin បានអះអាងថាមិនមែនក្រុមរបស់នាងទេ តែជាក្រុមរបស់បង Aof ដែលកំពុងដឹកនាំសម្ដែងតួអង្គប្រុសគឺជា Nadech សម្រប់តួឯកស្រីពីមុនគឺជា Teaw តែក្រោយពីមានការពន្យាពេលសម្ដែងព្រោះតែជម្ងឺកូវីដ 19 តែពេលនេះប្រហែលជា Bow Maylada និងមកជំនួសវិញ។
អត្ថបទដោយ : នីត្តា