គូស្នេហ៍តារាថៃល្បីៗ នាំគ្នាប្រកាសបែកគ្នា ជាបន្តបន្ទាប់គ្នាជាច្រើនគូរ តើមានគូរណាខ្លះហើយក្នុងឆ្នាំ2020នេះ?

ត្រឹមរយៈពេលកន្លះឆ្នាំដំបូងនៃ 2020 មានគូស្នេហ៍តារាល្បីៗជាច្រើន នាំគ្នាប្រកាស់បញ្ចប់ទំនាក់ទំនងស្នេហារបស់ពួកគេ។ តើមានគូរណាខ្លះទៅ? តោះ! ទៅតាមដាននៅខាងក្រោមទាំងអស់គ្នា៖

១. តារាប្រុសវ័យក្មេងលោក Bank Thiti និងគូស្នេហ៍ 

បើកទំព័រឆ្នាំថ្មីភ្លាម ស្រាប់តែលេចលឺដំណឹងថាលោកបានសំុបែកពីមិត្តស្រីហើយ ដោយសារតែលោកមានអារម្មណ៍ថាខ្លួនឯងបានផ្លាស់ប្តូរទៅហើយ អារម្មណ៍ក៏មិនមែនដូចដើមទៀតដែរ។

After Footer (Active) - damrei Mr1 Zone2

២. តារាសម្តែងស្រី Peak Pattarasaya និងលោក Tod

រឿងនេះ ក្តៅគគុកបន្តិចហើយ ព្រោះបន្ទាប់ពីមានដំណឹងបែកគ្នារវាង Peak និង Tod ប្រិយមិត្តនាំគ្នាចោទថាអ្នកទាំងពីរបែកគ្នា ដោយសារតែមានជនទីបី ហើយជនទីបីនោះមិនមានអ្នកឆ្ងាយឯណាទេ គឺតារាសម្តែងប្រុសរូបសង្ហារលោក Sean នេះឯង។ តែការចោទប្រកាន់នេះ ត្រូវបានលោក Sean ចេញមុខរុញចោលទាំងស្រុងថាពុំមានរឿងនេះកើតឡើងឡើយ លោកនិង Peak មិនមានទំនាក់ទំនងស្នេហាទេ។ មកទល់នឹងពេលនេះ Sean និង Peak គឺនៅតែ Single ទាំងពីរនាក់។

Peak និង Tod
Peak និង Sean

៣. តារាសម្តែងស្រី Taew Natapohn និងលោក Ton

ចំណងស្នេហ៍តាំងពីវិទ្យាល័យមកម្ល៉េះ! ១០ឆ្នាំទៅហើយប្រិយមិត្ត ជឿទេថាពួកគេប្រកាសផ្តាច់ទំនាក់ទំនងគ្នាកាលពីថ្មីៗនេះ គឺក្នុងខែឧសភា ឆ្នាំ2020 នេះឯង។ ដំណឹងបែកបាក់នៃស្នេហា Taew Ton បានបង្ករឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះគូរនេះ គ្រប់គ្នាទន្ទឹងចាំតែថ្ងៃពួកគេប្រកាសរៀបការប៉ុណ្ណោះ មិននឹកស្មានថា ដំណឹងដែលទទួលបាន បែរជាដំណឹងបែកគ្នាទៅវិញ។ សម្រាប់ព័ត៍មានលំអិតជាច្រើនទៀតនៃការបែកគ្នារបស់អ្នកទាំងពីរ ប្រិយមិត្តអាចចុចអានបន្តលើអត្ថបទខាងក្រោមនេះបាន៖

៤. គូស្នេហ៍តារាសម្តែង កញ្ញា Toey Jarinporn និងលោក Alek Teeradetch

ក្តៅៗហ៊ុយៗតែម្តងប្រិយមិត្ត ដំណឹងបែកគ្នាទើបតែផ្ទុះឡើង គូស្នេហ៍ Toey-Alek ប្រកាស់បញ្ចប់ទំព័ររឿងស្នេហ៍របស់ពួកគេបន្ទាប់ពីទាក់ទងគ្នាអស់រយៈពេល ៣ឆ្នាំ។ សម្រាប់ហេតុផល និងព័ត៍មានលំអិត នៃការបែកគ្នារបស់អ្នកទាំងពីរនេះ ខាងប្រុស Alek បានចេញមុខបកស្រាយជាសាធារណៈទៀតផង។ ប្រិយមិត្តអាចចុចអានបន្តនៅខាងក្រោមនេះបាន៖