មិត្តភាពតែងតែស្រស់ស្អាតជានិច្ច ពាក្យនេះអាចជាសាកសមសម្រាប់អតិតគូ Teaw និង Ash ព្រោះកញ្ញា Teaw ផ្លាស់ប្ដូរលឿនបានធ្វើឲ្យអ្នកគាំទ្រខ្លះយល់ថានាងមិនគួឲ្យស្រលាញ់ដូចពីមុន ហើយមួយចំនួនទៀតក៏អាណិតយល់ចិត្តយល់ថ្លើមដល់ខាងប្រុសដូចជាលោក Ash ។
ពេលថ្មីៗនេះក៏មានសកម្មភាពគួឲ្យចាប់អារម្មណ៍ព្រោះអ្នកទាំងពីរបានចែកផ្លូវគ្នាយូរមកហើយ តែក្រោយពីលោក Ash រូបខួបកំណើតលោកប៉ាស្រាប់តែឃើញកញ្ញា Teaw ចូលទៅ comment ជូនពរលោកប៉ារបស់អតិតសង្សានាង។ អាចនិយាយបានថាខណៈពេលនេះគ្រប់គ្នាកំពុងតែបើកឆាកដ្រាម៉ា តែរឿងនេះមិនអាចបញ្ជាក់បានទេថាយ៉ាងម៉េចនោះទេព្រោះតែគ្មានអ្វីអាចបញ្ជាក់ច្បាស់បានទេ មានតែម្ចាស់ខ្លួននិងអ្នកជិតស្និតទេដែរដឹងថាអ្នកទាំងពីរនៅមានទំនាក់ទំនងល្អ នៅស្រលាញ់គ្នាទោះជាក្នុងឋានៈផ្សេងក៏ដោយ។
ចឹងហើយរឿងស្នេហា! ស្រលាញ់គ្នា បែកគ្នាគឺជារឿងរបស់មនុស្សពីរនាក់់ អ្នកដែលដឹងរឿងច្បាស់គឺជាម្ចាស់ខ្លួន យើងជាអ្នកក្រៅបានត្រឹមតែចាំមើលពីចំងាយ បារម្ភពីចំងាយ និងផ្ដល់កម្លាំងចិត្តពីចំងាយដូចគ្នា។
អត្ថបទដោយ : នីត្តា