ពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ ដែលកាលពីពេលថ្មីៗនេះ លេចលឺដំណឹងថាចំណងស្នេហា៣ឆ្នាំរវាងតារាសម្ដែងថៃប្រុសល្បីឈ្មោះលោក Alek Teeradetch និងនាង Toey Jarinporn ពេលនេះបានក្លាយជាមិត្តភក្ដិនិងគ្នាវិញហើយ។
ក្នុងនោះផងដែរ Alek ក៏បានបង្ហើបផងដែរថា ដំបូងឡើយស្នេហារបស់អ្នកទាំងពីរពិតជាមានភាពស្រស់បំព្រងខ្លាំងណាស់ ហើយក៏មានរឿងល្អៗជាមួយនិងគ្នាជាច្រើនដែរ តែមួយរយៈចុងក្រោយនេះ អ្នកទាំងពីរបែរជាមិនឃើញឱកាស ក្នុងការអភិវឌ្ឍទំនាក់ទំនងស្នេហាមួយនេះទៅវិញ ហើយចំពោះបញ្ហានេះអ្នកទាំងពីរក៏បាននិយាយគ្នា និងយល់ពីគ្នាច្រើនដែរ។
មិនត្រឹមតែប៉ុនណោះ Alek ក៏បានបង្ហើបទៀតដែរថា អ្នកទាំងពីរបានប្រែក្លាយទំនាក់ទំនងនេះទៅជាមិត្តភក្ដិអស់រយៈពេលជាង៣ខែទៅហើយ ហើយកន្លងមកអ្នកទាំងពីរក៏ប្រឹងអស់ពីសមត្ថភាពដែរ ដើម្បីឲ្យស្នេហាមួយនេះត្រឡប់ទៅដូចដើមវិញ តែយ៉ាងណាមិញពេលនេះអ្នកទាំងពីរនៅតែស្រលាញ់ និងពិភាក្សា ក៏ដូចជាជួយគ្នាទៅវិញទៅមកដដែល។
ក្រោយពេលលឺបែបនេះ ហ្វេនៗជាច្រើនពិតជាសោកស្ដាយ មិននឹកស្មានថាចំណងស្នេហ៍៣ឆ្នាំរបស់អ្នកទាំងពីរពេលនេះ ប្រែក្លាយជាមិត្តភក្ដិ តែគ្រប់គ្នាក៏សង្ឃឹមថាអ្នកទាំងពីរនិងមានឱកាសវិញត្រឡប់ទៅដូចពីមុនវិញ៕
អត្ថបទដោយ៖ស៊ីវលី