អីយ៉ា! ស្ងាត់ៗ បេនី យ៉ាំង បង្ហាញភាពផ្អែមល្ហែមជាមួយគូស្នេហ៍ឃើញហើយចង់លើសជាតិស្ករ!(មានរូបភាព)

ជាការពិតណាស់ ថ្វីត្បិតតែសព្វថ្ងៃនេះតារាសម្ដែងស្រីកញ្ញា បេនី យ៉ាំង មិនសូវបង្ហាញខ្លួនក្នុងវិស័យសិល្បៈក៏ពិតមែន តែនាងនៅតែទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជន ពិសេសនោះគឺតាមរយៈជីវិតរស់នៅយ៉ាងសុីវីល័យ ក្នុងផ្ទះដ៏ធំស្កឹមស្កៃនេះតែម្ដង។

មិនត្រឹមតែប៉ុនណោះ ក្រោយពេលឃ្លាតឆ្ងាយពីសិល្បៈមួយរយៈ គេសង្កេតឃើញមុខរបររកសុីរបស់តារាស្រីរូបនេះ កាន់តែកាក់កបខ្លាំង​ រីឯជីវិតស្នេហានាងក៏នៅតែរឹងមាំខ្លាំងជាមួយនិងគូស្នេហ៍គួរឲ្យច្រណែនទៀតផង។

After Footer (Active) - damrei Mr1 Zone2

ជាក់ស្ដែងដូចជាថ្មីៗនេះ នាងបានបង្ហោះរូបភាពផ្អែមល្ហែមជាច្រើនសន្លឹកជាមួយនិងគូស្នេហ៍ ធ្វើឲ្យហ្វេនៗជាច្រើនឃើញហើយចង់លើសជាតិស្ករគ្រប់គ្នាទៀតផង៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី