ក្រោយពីបញ្ចប់កុងត្រាជាមួយប៉ុស្ដន៍លេខ 7 គ្រប់គ្នាគិតថា Bow Maylada កញ្ញាមុខមានមន្ដស្នេហ៍ធ្វើយ៉ាងណាបន្ដទៀតបើមានការបញ្ជាក់យ៉ាងច្បាស់ថានិងមិនមន្ដកុងត្រាមួយនិងប៉ុស្ដន៍លេខ7 ទៀតទេ។ តែភ្ញាក់ផ្អើលបំផុតនៅពេលដែលនាងបែរមកចុះកុងត្រាជាមួយប៉ុស្ដន៍លេខ 3 ជំនួសការដែលនាងអាចធ្វើជាអ្នកសម្ដែងឯករាជ្យដូចជាមិត្តរបស់នាងជាច្រើនទៀតបាន។
រឿងក៏ត្រូវមានភាពជឿជាក់ខ្ពល់បន្ទិចហើយព្រោះថានៅប៉ុស្ដន៍លេខ3 តារាស្រីសុទ្ធកំពូលឆ្នើម ការចូលជាសមាជិកថ្មីលើកនេះមានតែគេគិតថាមកក្នុងនាមជាអ្នកជ្រៀតជ្រែកដណ្ដើមការងាររបស់ Bella Ranee។ រស់ឬស្លាប់មានតែប្រថុយមើលហើយ តែបើមើលទៅដូចជាកញ្ញា Bow គ្មានភ័យអ្វីទេ មានតែត្រៀមខ្លួនជាស្រេចក្នុងការស៊ូជាមួយកំពូលអ្នកសម្ដែងឆ្នើមដូចជា Bella ដែលបានចុះកុងត្រាបន្ដរយៈវែងដូចគ្នា។
មានតែរងចាំតាមដានមើលថានិងមានអ្វីកើតឡើងខ្លះចំពោះសមាជិកថ្មីនិងសមាជិកចាស់!
អត្ថបទដោយ : នីត្តា