ថ្មីៗនេះមានតារាសម្តែងប្រុសស្រីប៉ុន្មានដួង ដែលហាក់ដូចជាមានសន្ទុះនៃការគាំទ្រ និងការចាប់អារម្មណ៍យ៉ាងខ្លាំងគួរឲ្យកត់សម្គាល់ពីទស្សនិកជន ក្រោយពីពួកគេបានបញ្ចេញថ្វីដៃក្នុងការសម្តែងរឿងភាគថ្មីរៀងៗខ្លួន។
ចង់ដឹងថាតើតារាទាំងនោះមានអ្នកណាខ្លះ? តោះ!ទៅទស្សនាទាំងអស់គ្នា៖
១. Min Pechaya
Minទទួលបានការសរសើរមិនដាច់ពីមាត់ ពីសំណាក់អ្នកគាំទ្រកាន់តែខ្លាំងជាងមុន ក្រោយនាងបានសម្តែងជាតួកូនភ្លោះនៅក្នុងខ្សែភាពយន្តភាគថ្មី ដែលកំពុងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ថៃប៉ុស្តិ៍លេខ៧ មានចំណងជើងថា «Song Naree»។
២. Namtarn Pichukkana
Namtarn បានសម្តែងនៅក្នុងរឿងថ្មីដែលមានចំណងជើងថា «Likit Haeng Jan»។ ទៀតសោតរឿងភាគនេះជាប្រភេទរឿងបែបឆ្លងភព ដែលតម្រូវឲ្យនាងសម្តែងជាតួសម័យផង និងតួបុរាណផង។ ជាក់ស្តែង Namtarn បានយ៉ាងល្អទាំងពីរតួអង្គ រហូតធ្វើឲ្យអ្នកគាំទ្រពេញចិត្តនឹងនាងជាខ្លាំង។
៣. Sky Wongravee
ដល់វេនកម្លោះសង្ហារូបនេះវិញម្តងក៏មិនធម្មតាដែរ ឃើញថាមួយរយៈក្រោយនេះ Sky ហាក់ដូចជាឡើងកូដខ្លាំង ក្រោយចូលរួមសម្តែងនៅក្នុងរឿងភាគថ្មី មានចំណងជើងថា «My Ambulance» ដែលបានដើរតួជាគ្រូពេទ្យនៅក្នុងរឿង។