កប់ៗតែម្តងIdol! មើលតារាសម្តែង ដួង ម៉ានិច ហាត់ប្រាណយ៉ាងម៉េចខ្លះ? (មានវិឌីអូ)

តារាសម្តែង ដួង ម៉ានិច បានធ្វើទស្សនិកជនិងអ្នកគាំទ្រភ្ញាក់ផ្អើលទៀតហើយដោយនាងមកហាត់ប្រាណលេងកាចខ្លួនឡើងកោងធ្វើអ្នកមើលស្រៀវជាមួយ។

After Footer (Active) - damrei Mr1 Zone2

គ្រប់គ្នាកំពុងតែចាប់អារម្មណ៏ជាមួយ សម្រស់របស់គាត់ជាខ្លាំង ហើយកាលពីពេលកន្លងមកនេះ អ្នកនាងបានបង្ហាញវីដេអូអំពីការធ្វើលំហាត់ប្រាណរបស់គាត់ ដោយមានគ្រូបង្ហាត់ម្នាក់ជាអ្នកចាំជួយ ដើម្បីឱ្យលំហាត់ប្រាណប្រកបដោយប្រសិទ្ធភាព។

គួរឱ្យចាប់អារម្មណ៏ អ្នកនាងបានសរសេរនៅបណ្តាញសង្គមថា “ហាត់ប្រាណរាងស្អាត ហើយបានសុខភាពល្អទៀត តោះហ្វេនៗទាំងអស់គ្នា”។

សូមទស្សនាវិឌីអូខាងក្រោមនេះ៖

សូមបញ្ជាក់ថា កញ្ញា ដួង ម៉ានិច ដែលជាតារាសម្តែងឈានមុខមួយរូបនៅប្រទេសកម្ពុជា ហើយតាមរយៈការសម្តែងរបស់គាត់គឺ បានទទួលនូវការគាំទ្រជាខ្លាំង ជាមួយសមត្ថភាព និងទេពកោសល្យសម្តែងរបស់គាត់។

នាងក៏ទទួលពានបានពានរង្វាន់តារាឆ្នើមដ៏ធំមួយមានឈ្មោះថា “ Thailand Digital Awards 2020” ដែលត្រូវបានធ្វើឡើងនាទីក្រុងបាកកប្រទេសថៃកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២០ផងដែរ។

កាលពីខែធ្នូឆ្នាំ២០១៩ ស្ថានីយទូរទស្សន៍លេខ៥បានប្រកាសរឿងភាគបែបស្នេហាផ្អែមល្ហែម និង កាច់កុងគ្នារឿង “អន្ទាក់ស្នេហ៍” ដែលកញ្ញា ដួង ម៉ានិច ជាតួឯកស្រីជាមួយលោក សេង មង្គល ។

សូមរំលឹកផងដែរថា នាងបានចាប់ផ្តើមប្រឡូកក្នុងអាជីពសិល្បៈកាលពីអំឡុងឆ្នាំ ២០០៧ ក្រោយពីជាប់ជាកញ្ញាឯកប្រជាប្រិយហើយ ឆ្លងកាត់បទពិសោធន៍ និងការតស៊ូខ្លាំងលើវិស័យសិល្បៈ។ កញ្ញា ឌួង ម៉ានិច ជាតារាសម្តែងមានទឹកដីកំណើតពីខេត្តបន្ទាយជ័យរូបនេះទទួលបានឱកាសច្រើនពីផលិតករជាច្រើន ព្រោះតែភាពរួសរាយរាក់ទាក់ ការគោរពពេលវេលា បូកផ្សំទាំងរូបសម្រស់ និងទេពកោលសល្យបានធ្វើឲ្យតារាស្រីរូបនេះទទួលបានការគាំទ្រច្រើនពីទស្សនិកជនគ្រប់វ័យ ហើយស្នាដៃសម្តែងភាពយន្តជាច្រើនសន្ធឹកសន្ធាប់ត្រូវបានតារាស្រីរូបនេះសម្រេចបាន៕