តារាចម្រៀងប្រចាំផលិតកម្មថោនលោក សុគន្ធ ថេរ៉ាយុ ដែលជាតារាប្រុសលេចធ្លោនិងហ៊ឺរហារជាប់រហូតនោះស្រាប់តែបានប្រកាសដាក់លក់ផ្ទះគ្រប់ល្វែងទាំងតូចទាំងធំរបស់ខ្លួនទាំងអស់។
ការប្រកាសរបស់តារាចម្រៀងប្រុសសង្ហាររូបនេះ បានធ្វើឱ្យមហាជនចាប់អារម្មណ៍ មូលហេតុសុខៗ អ្នកមានស្រាប់តែប្រកាសលក់ទ្រព្យសម្បត្តិរបស់ខ្លួនបែបនេះ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០។
តាមរយៈគណនីហ្វេសប៊ុករបស់ សុគន្ធ ថេរ៉ាយុ ផ្ទាល់បានបង្ហោះរូបភាពផ្ទះសរុបទៅ៤កន្លែង សុទ្ធតែជាផ្ទះទំនើបប្រណីតៗ មើលទៅទាន់សម័យខ្លាំងណាស់ បើសរុបទៅប្រហែលជាជិត១លានដុល្លារឯណោះ។
លោក សុគន្ធ ថេរ៉ាយុ បានពោលថា “ដាក់លក់ទាំងអស់ covid ស៊ីដល់ផ្ទះហើយមិនមែនស៊ីតែសួតទេ”។
សូមបញ្ជាក់ផងដែរថា តាមការមើលឃើញទិដ្ឋភាពរបស់តារាប្រុសនេះ លោកមួយរយៈមានសោកសៅតែងតែបង្ហោះសារកើតទុក្ខ ក្រោយបាត់បង់ឪពុកបង្កើតរបស់លោកទើបកន្លងបានប៉ុន្មានខែនេះ៕
សូមទស្សនារូបភាពតារាចម្រៀងលោក សុគន្ធ ថេរ៉ាយុ៖