Teaw គិតបែបណាបើអតិតមិត្តស្រីសង្សាបច្ចុប្បន្នរបស់ខ្លួនចេញមកនិយាយជាសាធារណៈបែបនិង!!

អាចនិយាយបានថាកំពុងតែមានការតាមដានច្រើនសម្រាប់តារាស្រីថៃ Viritipa ដែលចេញមុខមកនិយាយពីកញ្ញា Teaw និងអតិតសង្សារបស់ខ្លួនជាលើកដំបូងជាមួយនិងអ្នកកាសែតហើយការឆ្លើយតបពិតជាល្អខ្លាំងណាស់ ដោយសម្លេងស្រស់ស្រាយប្រាប់ថា មិនមានបញ្ហាអ្វីទេ ណាមួយអ្នកទាំងពីរគឺសុទ្ធជាប្អូនទោះបីជាយ៉ាងណាសូមចូលរួមត្រេកអរផង។

Viritipa ប្រាប់ថារីករាយសប្បាយៗ​ ដោយបានសម្ដែងភាពត្រេងអរសម្រាប់អ្នកទាំងពីរហើយ ហើយសុទ្ធតែជាប្អូនទៀត គឺមិនចង់និយាយអ្វីច្រើនទេ ហើយក៏គ្មានអ្វីត្រូវនិយាយដែរ មិនចង់ឲ្យអ្នកទាំងអស់គ្នាមកចាប់អារម្មណ៍ខ្ញុំនោះទេ តែចង់ឲ្យគ្រប់គ្នាចាប់ចំពោះគូររបស់ Teaw និង Pranai  ច្រើនជាង។

After Footer (Active) - damrei Mr1 Zone2

នេះជាការបើកចិត្តដ៏ល្អរបស់ Viritipa  ខ្លាំងណាស់ហើយគ្រប់គ្នាក៏រីករាយដែលនាងអាចធ្វើចិត្តបាន ហើយក៏បារម្ភចង់ឲ្យ Viritipa  បើកចិត្តទទួលយកអ្នកថ្មីឆាប់ៗដែរ។

អត្ថបទដោយ : នីត្តា