អ្នកគាំទ្រថាហេតុផលដែល Toey Jarinphon បែកពី Alex ព្រោះតែមាន….!

ពេលនេះ Toey បានចេញមកអះអាងយ៉ាងច្បាស់អំពីហេតុផលដែលបានបញ្ចប់ទំនាក់ទំនងជាមួយនិង​  Alex ដោយស្ងាត់ៗរហូតធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំង។

ក្រៅពីត្រូវមើលថែបេះដូងខ្លួនឯងឲ្យរឹងមាុំហើយនៅត្រូវបានអ្នកបណ្ដាញសង្គមថានាងបែកពី Alex ក៏ព្រោះតែចង់មានទំនាក់ទំនងជាមួយបុរសអ្នកមានហៃសូដូចជាមិត្តភ័ក្ដរ​បស់ខ្លួននិងហើយ។

After Footer (Active) - damrei Mr1 Zone2

រឿងនេះ​នាងបានបញ្ជាក់យ៉ាងច្បាស់ថានាងពិតជាសោកស្ដាយនិងខូចចិត្តខ្លាំងដែលត្រូវមកចែកផ្លូវគ្នាបែបនេះ ប៉ុន្ដែដោយសារតែយើងនិយាយគ្នាព្រមព្រៀងគ្នាច្បាស់លាស់ហើយ គឺគ្មានការឈ្លោះប្រកែកគ្នាអ្វីទាំងអស់ ព្រោះតែយើងទាំងពីរចង់រក្សាទំនាក់ទំនងជាមិត្តល្អនិងគ្នា។

Alex គឺជាមនុស្សប្រុសដំបូងនៅក្នុងជីវិតដែលគួឲ្យស្រលាញ់ខ្លាំងណាស់ ខ្ញុំយល់ថាពិតជាមានសំណាងល្អនិងអគុណសម្រាប់រឿងល្អៗកន្លងមក។ ចំណែកឯរឿងផ្សេងទៀតសូមរក្សាទុកសម្រាប់តែយើងពីរនាក់បានហើយ។ ហើយក៏សូមបញ្ចាក់ថាការបែកគ្នានេះមិនមែនមកពីមានអ្នកទីបីនោះទេព្រោះពេលនេះបេះដូងរបស់ខ្ញុំនៅល្អស្អាត ហើយយើងត្រូវនៅមើលថែគ្នាឲ្យបានរឹងមាុំជាងនេះសិន។

អត្ថបទដោយ : នីត្តា