តារាកំប្លែង នាងខ្ញុង បង្កើតកូនជូនលោកកៃដសម្រេចហើយ! កូននាងពិតស្អាតគួរឱ្យស្រលាញ់

តារាកំប្លែង នាងខ្ញុង ដែលពរពោះកូនប្រុសជាមួយតារាកំប្លែងលោក កៃដ នោះកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០នាងបានសម្រាលដោយជោគជ័យមានសុខភាពល្អ។

តាមដំណឹងតារាកំប្លែងស្រីរូបនេះបានពរពោះកូនទី២ត្រឹមតែបាន៨ខែប៉ុណ្ណោះ មិនដូចស្រ្តីផ្សេងទៀត ពរពោះ៩ខែ១០ថ្ងៃឡើយ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយនាងបានសម្រាលកូនដោយសុវត្ថិភាព ហើយកូនរបស់នាងមានមុខមាត់ស្អាតស្បែកសកាន់ទៅរកលោក កៃដ ដែលជាឪពុក។

After Footer (Active) - damrei Mr1 Zone2

តារាកំប្លែង អ្នកនាង ខ្ញុង បានសម្រាលកូនហើយ ដោយអ្នកនាងបាននិយាយថា “អរគុណណាស់អ៊ុំពូមីងដែលបារម្ភពីសុខទុក្ខខ្ញុំនិងកូន ពេលនេះខ្ញុំនៅមន្ទីរពេទ្យអរៀនដា សម្រាលដោយធម្មជាតិ ដែលបានទទួលការថែទាំយ៉ាងល្អ ។ ចាំស្រួលខ្លួនបន្តិចខ្ញុំឡាយឱ្យបងប្អូនបានមើលណា”។

សូមបញ្ជាក់ថា តារាសម្តែង នាង ស្រេង សុកាន់ដា ហៅនាងខ្ញុង បានប្រកាសរៀបការជាផ្លូវការជាមួយតារាកំប្លែងនាយ កៃដ ជាផ្លូវការកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ ក្រោយពួកគេធ្វើការងាររួមអាជីពជាមួយគ្នាច្រើនឆ្នាំក៏ស្រាប់តែស្រលាញ់គ្នា ដោយពួកគេមិនប្រកាន់គ្នារឿងពោះម៉ាយនិងមេម៉ាយ៕