ថា​មែន​ៗ​! ​Peach ​សារ​ភាព​ហើយ​ថា ​បាន​មាន​ទំនាក់​ទំនង​ស្នេហ៍​ជា​មួយនឹងតារាស្រីម្នាក់នេះពិតមែន!

តារាប្រុសថៃលោក Peach pachara បានសារភាពត្រង់ៗហើយ ប្រាប់ដល់អ្នកកាសែតនិងសាធារណជន ថាលោកពិតជាមាន​ទំ​នាក់​ទំនង​ស្នេហាជាមួយតារាម៉ូដែលកញ្ញា Minnie ពិតមែន។ ការសារភាពនេះ គឺបន្ទាប់ពីកន្លងទៅធ្លាប់​មានព័ត៌មានសង្ស័យ​ថា​លោក ​និង ​Minnie បានទាក់ទងស្នេហាជាមួយគ្នា ថែមទាំងមានបែកធ្លាយរូបភាពស្និទ្ធស្នាលជាមួយគ្នាជាច្រើនសន្លឹកទៀតផង។

តាមរយៈការផ្ដល់បទសម្ភាសន៍នៅក្នុងកម្មវិធីកម្សាន្តមួយកាលពីថ្មីៗនេះ Peach បានទទួលស្គាល់ថាពេលនេះ លោកកំពុង​តែ​សិ​ក្សា​​ចិត្ត​គ្នា​ជាមួយ Minnie ហើយទំនាក់ទំនងរបស់ពួកគេកំពុងតែដំណើរការបានល្អ ក៏ប៉ុន្តែព័ត៌មានលំអិត​អំពីការចាប់ផ្ដើម​នៃ​ស្នេ​ហា​​យ៉ាង​ណា​នោះ តារាប្រុសរូបនេះសុំមិនបញ្ជាក់នោះទេ។

After Footer (Active) - damrei Mr1 Zone2

លោកថា មនុស្សយើងត្រូវបន្តដំណើរទៅមុខទៀត។ តើឲ្យនៅមួយកន្លែងយ៉ាងមេចទៅ?តាមពិតរឿងនេះមិនត្រូវបានបិទនោះទេ ពី​ព្រោះ​យើងមិនបានធ្វើអ្វីខុសទេ។ Peach បានឲ្យដឹងទៀតថា លោកនិង Minnie មានរបៀបរស់នៅស្រដៀងគ្នា ពិសេសគឺការ​ថត​រូប​។

ចំណែកទាក់ទងនឹងព័ត៌មានចចាមរាមជាមួយ Pimtha វិញ Peach បានបញ្ជាក់ច្បាស់ៗថា គ្មានអ្វីនោះទេ ព្រោះពួកគេជួបគ្នា​តែ​ពេល​ថត​ប៉ុណ្ណោះ​៕