មានគូស្នេហ៍តារាមិនតិចគូនោះគេ ដែលពួកគេបានបង្ហាញពីទំនាក់ទំនងស្នេហាដ៏ផ្អែមល្ហែមជាសាធារណៈ។ ប៉ុន្តែជាមួយគ្នានេះ ក៏មានគូស្នេហ៍តារាប៉ុន្មានគូដូចគ្នា តែពួកគេបែរជាព្យាយាមមិនបញ្ចេញពីទំនាក់ទំនងរបស់ខ្លួនទៅវិញ ហើយអ្នកខ្លះស្ទើរតែមិនដឹងទៀតផងថា ពួកគេមានម្ចាស់បេះដូងរួចទៅហើយ។
ចង់ដឹងថាគូស្នេហ៍តារាទាំងនោះមានអ្នកណាខ្លះ? តោះ!ទៅទស្សនាទាំងអស់គ្នា៖
១. Jakjaan Akhamsiri
តារាសម្តែងស្រីរូបនេះ ធ្លាប់បានបង្ហើបប្រាប់អ្នកគាំទ្រថា ពេលនេះនាងកំពុងតែសាងស្នេហាជាមួយបុរសនៅក្រៅវិស័យសិល្បៈម្នាក់ ប៉ុន្តែសុំមិនបង្ហាញជាសាធារណៈ ហើយក៏មិនលាក់បាំងអ្វីដែរ ពោលគឺទៅណាមកណាជាមួយគ្នាធម្មតាគ្រាន់តែមិនបង្អួតនៅលើបណ្តាញសង្គមដូចគូដទៃប៉ុណ្ណោះ។
២. Great Warintorn
ប្រិយមិត្តមួយចំនួនប្រហែលជាបានដឹងរួចហើយថា តារាសម្តែងប្រុសសង្ហារូបនេះមានម្ចាស់បេះដូងហើយ ដែលនាងជាគ្រូពេទ្យ និងជាម្ចាស់គ្លីនិកកែសម្ផស្សមួយកន្លែងផងដែរ។
យ៉ាងណាមិញ ទាក់ទងគ្នាបានមួយរយៈហើយ ប៉ុន្តែ Great មិនទាន់ថតរូបជុំគ្នាជាមួយគូស្នេហ៍ លក្ខណៈបង្ហាញពេញមុខពេញមាត់នៅឡើយទេ។
៣. Punpun Sutatta
Punpun ធ្លាប់ផ្តល់បទសម្ភាសន៍នៅក្នុងកម្មវិធីទូរទស្សន៍មួយថា នាងកំពុងតែមានទំនាក់ទំនងស្នេហាជាមួយបុរសម្នាក់ដែលមានអាយុបងនាង រហូតទៅដល់១៤ឆ្នាំ។ នាងបានបញ្ជាក់ទៀតថា នាងចង់ឲ្យស្នេហារបស់ខ្លួនលើកនេះ ជាស្នេហាបែបស្ងាត់ៗ និងមិនបង្ហោះរូបថតនៅក្នុងបណ្តាញសង្គមនោះទេ ព្រោះកុំឲ្យពិបាកលុបចេញវិញនៅពេលបែបគ្នា។
៤. Tubtim Mallika
សម្រាប់តារាសម្តែងស្រី និង YouTuber សាច់សខ្ចីរូបនេះវិញ ក៏មិននៅទំនេរដែរ ទោះបីជានាងធ្លាប់លែងលះស្វាមីម្តងរួចក៏ដោយប៉ុន្តែពេលនេះនាងកំពុងតែចាប់ស្នេហាជាថ្មីជាមួយបុរសសង្ហាដែលមិនមែនជាអ្នកសិល្បៈម្នាក់។
ដោយឡែក Tubtim ក៏ធ្លាប់បង្ហោះរូបគូជាមួយមិត្តប្រុសនៅក្នុងបណ្តាញសង្គមផងដែរ ប៉ុន្តែនាងបានយក Sticker បិទមុខមិនឲ្យឃើញ ថាបុរសម្នាក់នោះទេ។
៥. Golf Anuwat
តារាសម្តែប្រុសប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៧រូបនេះ ធ្លាប់ស្រលាញ់គ្នាជាមួយតារាស្រីរួមស្ថានីយ ប៉ុន្តែទំនាក់ទំនងរបស់ពួកគេត្រូវបានបញ្ចប់។ ក្រោយមក Golf ចាប់ផ្តើមមានស្នេហាម្តងទៀត ជាមួយនារីម្នាក់ដែលនៅក្រៅវិស័យសិល្បៈរយៈពេល៣ឆ្នាំហើយ ប៉ុន្តែលោកសុំមិនបង្ហាញមុខមិត្តស្រីជាសាធារណៈ។