ធ្វើអ្នកចម្រៀងសុខៗ តារាប្រុសទាំងនេះមកចាប់អាជីពជាតារាសម្តែង កាន់តែល្បីលើសដើម!

បច្ចុប្បន្ននេះមានតារាប្រុសស្រីជាច្រើនដួង ដែលពួកគេមានទេពកោសល្យយ៉ាងសម្បូរបែបនៅក្នុងវិស័យសិល្បៈ។ ដោយពួកគេម្នាក់ៗអាចធ្វើការងារជាច្រើនមុខដូចជា ច្រៀងចម្រៀង សម្តែងរឿង ធ្វើជាពិធីករ ដើរម៉ូត និងផ្សេងៗជាច្រើនទៀត។

ជាក់ស្តែងដូចតារាប្រុសប៉ុន្មានដួងនេះ ដោយបច្ចុប្បន្នពួកគេទទួលបានភាពជោគជ័យខ្លាំង នៅក្នុងវិស័យសម្តែង ដែលស្ទើរតែធ្វើឲ្យអ្នកគាំទ្រគ្រប់គ្នាភ្លេចថា ពួកគេធ្លាប់ធ្វើជាអ្នកចម្រៀងពីមុនមក។

ចង់ដឹងថាតារាប្រុសទាំងនោះមានអ្នកណាខ្លះ? តោះ!ទៅទស្សនាទាំងអស់គ្នា៖

១. Dan Worrawech

រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រិយមិត្តតែងតែឃើញវត្តមានរបស់លោក​ នៅក្នុងរឿងភាគល្បីៗនានា។ ប៉ុន្តែគួរឲ្យដឹងផងដែរថា Dan ចូលប្រឡូកនៅក្នុងវិស័យសិល្បៈដំបូង ដោយធ្វើជាអ្នកចម្រៀង និងជាសមាជិកមួយរូបនៅក្នុងក្រុមចម្រៀង D2B ។

២. Louis Scott

សម្រាប់តារាប្រុសកូនកាត់វ័យ៣៧ឆ្នាំរូបនេះវិញ បានចូលប្រឡូកនៅក្នុងវិស័យសិល្បៈ តាំងពីលោកមានវ័យជំទន់មកម្ល៉េះ ក្នុងនាមជាតារាចម្រៀង។ ក្រោយមកទើបលោកចាប់អាជីពជាតារាសម្តែង និងបន្តរហូតមកដល់បច្ចុប្បន្ន។

៣. Punjan Prama

តារាប្រុសសម្បុរស្រអែមរូបនេះ បោះជំហានដំបូងក្នុងវិស័យសិល្បៈក្នុងនាម ជាតារាចម្រៀងដូចគ្នា ដោយលោកនៅក្នុងក្រុមចម្រៀងដែលមានឈ្មោះថា Nice2MeetU មុនពេលចាប់អាជីពជាតារាសម្តែង។

៤. Tono Pakin

សម្រាប់តារាចម្រៀងរ៉ក់រូបនេះវិញ ឃើញថាមួយរយៈក្រោយនេះលោកហាក់ដូចជា ចូលប្រឡូកយ៉ាងពេញទំហឹងជាមួយការសម្តែង ទៀតសោត លោកថែមទាំងទទួលបានការគាំទ្រយ៉ាងខ្លាំងផងដែរ។

៥. Oil Thana

ស្ទើរតែមិនដឹងថាតារាប្រុសរូបនេះ ជាតារាចម្រៀងដ៏ល្បីនៅក្នុងអំឡុងឆ្នាំ១៩៩០ ព្រោះអ្នកគាំទ្រភាគច្រើនតែងតែឃើញវត្តមានរបស់លោក ដើរតួសម្តែងនៅក្នុងរឿងភាគល្បីៗ ដែលចាក់ផ្សាយនៅតាមកញ្ចក់ទូរទស្សន៍នានា។