“Ken-Esther” លួចមកផ្អែមល្ហែមកណ្ដាលសួនកូនឈើធ្វើដូចជា…..!

មួយគូរទៀតហើយក្នុងវិស័យសិល្បៈដែលមានចំណង់ចំណូលចិត្តដូចគ្នាខ្លាំងណាស់ សម្រាប់កំលោះ Ken និងសង្សាកំពូលស្រស់ Esther ដោយសារតែមួយរយៈនេះមានពេលវេលានៅជាមួយច្រើន ទើបដឹកដៃគ្នាទៅទិញកូនឈឺ។

ទោះជាដាំដើមឈើអ្វីក៏ដោយមិនសំខាន់ទេ អ្វីដែលសំខាន់គឺដាំដើមស្នេហ៍ជាមួយគ្នាយ៉ាងផ្អែមល្ហែមព្រោះតែខាងប្រុសបានតាមថតរូប Esther កំឡុងពេលដើរទិញកូនឈើហើយផុសជាមួយឃ្លាចាប់ចិត្តរហូតធ្វើឲ្យអ្នកបណ្ដាញសង្គមចំអន់លេងថា មួយគូនេះដូចជាស្នេហ៍គ្រាដំបូងចឹង

After Footer (Active) - damrei Mr1 Zone2

“គិតថាមកមើលកូនឈើ តែដើរយូរហើយមិនដឹងថាមានដើមអ្វីខ្លះ ព្រោះរវល់តែមើលអ្នកនៅក្បែរៗតែមានក្ដីសុខពេលដែលនៅក្បែរនាង 55555555 ផ្ញើរ we plant តាមយូធូបរបស់ពួកយើងផងចា KenandEsther official”

យ៉ាងណាក៏កំភ្លេចតាមដានរឿងរ៉ាវកូនឈើរបស់មួយគូនេះផង ធានាថាពិតជាមានដើមស្នេហ៍រវាងអ្នកទាំងពីរប្រាកដណាស់។

អត្ថបទដោយ : នីត្តា