បន្ទាប់ពីលោក Tony សុំកញ្ញា Kaew រៀបការមកធ្វើឲ្យគូរស្នេហ៍ដ៏ទៃទៀតត្រូវសម្ពាធន៍ជាខ្លាំង ក្នុងនោះក៏មានគូរបស់លោក Dan ជាមួយនិងសង្សាសម្លាញ់ចិត្តកញ្ញា Pattie ដែលមានទំនាក់ទំនងមកជាយូរឆ្នាំមកហើយ ចំណែកឯអ្នកគាំទ្រក៏ចង់ឲ្យទាំងពីរនាក់មានឆាកសូមរៀបការដូចគេដែរ។
មិនមែនត្រឹមតែអ្នកគាំទ្រនោះទេ សូម្បីបងប្រុសលោក Beam ដែលបាននាំមុខប្អូនបានកូនភ្លោះរួចហើយនោះ ក៏បានបោះពាក្យសម្ដីដល់ប្អូនប្រុសថា៖ “Tony សុំ Kaew រៀបការហើយ ចុះប្អូនប្រុសខ្ញុំវិញ យ៉ាងម៉េចល្អចេស”
ចំណែកឯ Dan ក៏បានឆ្លើយតបនិងបងប្រុសថា៖ “Kaew ពិតជាមិនធម្មតាមែន បើចឹងប្អូនត្រូវតែស្វែងរកកពត៌មានហាងពេជ្រយក 7 ការ៉ាតតែម្ដង”
រឿងនេះធ្វើឲ្យហ្វេនៗ ភ្នាល់គ្នាហើយថាបើមិនបាន 7 ការ៉ាតតាមផុសទេនោះសូមឲ្យមកធាក់បង Dan តែម្ដងទៅ។ មិនដឹង Dan មានរឿងល្អពេលណាទេ ឬមួយធ្វើនៅពេលទៅស្វីតនៅស្វីតសឺឡែន ឬមួយនៅថ្ងៃខួបកំណើត Pattie ល្អ អ្នកគាំទ្ររំភើបជំនួសហើយ។
អត្ថបទដោយ : នីត្តា