ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា កាលពីមួយរយៈពេលមុនតារាសម្ដែងស្រីល្បីឈ្មោះកញ្ញា ដួង ម៉ានិច និងតារាចម្រៀងវ័យក្មេង បុត្រ បានធ្វើឲ្យហ្វេនៗជាច្រើនភ្ញាក់ផ្អើលជាមួយនិងសកម្មភាពផ្អែមល្ហែមរបស់អ្នកទាំងពីរ សឹងតែដូចគូស្នេហ៍និងគ្នាអញ្ចឹង។
ជាក់ស្ដែងក្រោយពេលស្ងប់ស្ងាត់មួយរយៈ ថ្មីៗនេះអ្នកទាំងពីរបានបានធ្វើឲ្យហ្វេនៗជាច្រើនចាប់អារម្មណ៍សារជាថ្មីម្ដងទៀត នៅពេលឃើញកញ្ញា ដួង ម៉ានិច បានបង្ហោះរូបភាពនិងសារមួយឃ្លារទៅកាន់តារាចម្រៀងវ័យក្មេង បុត្រ ថា៖
«ពេលខ្លះគួរឲ្យខឹង ពេលខ្លះគួរស្អប់ ពេលខ្លះគួរឲ្យស្រលាញ់ខ្លាំង តែយ៉ាងណាក៏ម៉ាក់និចអគុណកំលាំងចិត្តខ្លាំងណាស់ គ្រប់ពេលដែលនៅក្បែរតែងតែធ្វើឲ្យម៉ាក់និច សើចសប្បាយរហូត អគុណ អគុណ អគុណកំលាំងចិត្ត»។
ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនកាន់តែរំភើបចិត្ត ព្រោះឃើញអ្នកទាំងពីរស្រលាញ់យកចិត្តទុកដាក់ចំពោះគ្នា ទោះបីក្នុងនាមជាម៉ាក់និងកូនក៏ដោយ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាព៖
អត្ថបទដោយ៖ស៊ីវលី