ជាដំណឹងមួយដ៏គួរឲ្យសោកស្ដាយខ្លាំងបំផុត នៅពេលលឺដំណឹងថាលោក Chaninthorn Prasertprasart អាយុ ៤៩ឆ្នាំ ដែលគ្រប់គ្នាស្គាល់លោកគឺជាអ្នកដឹកនាំរឿងដ៏ល្បីឈ្មោះមួយ នៅប៉ុស្តិ៍លេខ៣ថៃ បានបាញ់សម្លាប់ខ្លួនឯងនៅក្នុងខុនដូមួយកន្លែងនៅកណ្ដាលទីក្រុងបាំងកក។
ក្នុងនោះផងដែរ តាមប្រភពពីសេចក្តីរាយការណ៍ពី មន្រ្តីប៉ូលីសបានឃើញលោក Chaninthorn Prasertprasart ដេកស្លាប់នៅលើរទេះរុញ ដោយមានគ្រាប់កាំភ្លើងត្រូវចំសៀតផ្កាខាងស្តាំ និងបានរកឃើញគ្រាប់កាំភ្លើង ៩មម នៅលើកំរាលឥដ្ឋ តែមិនបានរកឃើញសញ្ញាអ្វីផ្សេងនោះទេ។
ដោយឡែកបើតាមប្រភពពីអ្នកស្គាល់គ្នា បានប្រាប់ប៉ូលីសថា Chaninthorn បានទទួលរងនូវ បញ្ហាសុខភាពខ្លាំង ហើយថែមទាំងមាន អាការៈស្រ្តេសទៀតផង ដែលនេះអាចជា មូលហេតុនៃការធ្វើអត្តឃាតរបស់គាត់តែម្ដង។
យ៉ាងណាមិញក្រោយទទួលបានដំណឹងនេះហើយ មហាជននិងសិល្បៈករជាច្រើនបាននាំគ្នាចូលរួមរំលែកទុក្ខដ៏គ្រួសារអ្នកដឹងនាំរឿងរូបនេះផងដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី