អុញនោះ! អ្នកដឹកនាំរឿង​ «ភ្លើងបុណ្យ» ប្រទះឃើញស្លាប់ក្នុងខុនដូរ សង្ស័យធ្វើ..

យោងតាមប្រភពព័ត៌មាន The Nation របស់ថៃ នៅថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០២០ បានឲ្យដឹងថា អ្នកដឹកនាំរឿងភាគល្បី «ភ្លើងបុណ្យ» លោក Chaninthorn Prasertsart បានទទួលមរណភាពហើយក្នុងវ័យ ៥៩ ឆ្នាំ ខណៈសង្ស័យថាជាការធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯង។ យោងតាមប្រភពពត៌មានដដែលបានឲ្យដឹងថា លោកបានបាញ់សម្លាប់ខ្លួន នៅថ្ងៃអាទិត្យ កាលពីម្សិលមិញ វេលាម៉ោង ៨:៣០នាទី ដោយបានប្រទះឃើញសាកសពរបស់លោក នៅលើរទេះរុញ និងមានគ្រាប់កំភ្លើងជាប់នឹងសៀតផ្កា ផ្នែកខាងស្តាំ។

ជាមួយគ្នានេះ នៅកន្លែងកើតហេតុ ក្រុមប៉ូលីសបានរកឃើញគ្រាប់កាំភ្លើងចំនួន ៩mm ហើយមិនឃើញស្លាកស្នាមវាយតបគ្នាដែលបណ្ដាលឲ្យសង្ស័យថាជារឿងឃាតកម្មនោះទេ។ បើតាមអ្នកស្គាល់លោក Chaninthorn Prasertprasart បានប្រាប់ប៉ូលីសថា រូបលោក មានបញ្ហាសុខភាព ដែលនេះអាចជាមូលហេតុនាំឲ្យលោកស្ដ្រេសពេករហូតដល់សម្រេចចិត្តធ្វើអត្តឃាត។ យ៉ាងណាមិញ ប៉ូលីស នឹងធ្វើការស៊ើបសង្កេតបន្ត តាមរយៈការសាកសួរពីសាក្សី និងសាច់ញាតិ ដើម្បីដឹងពីមូលហេតុពិតប្រាកដថាវាជា ករណីធ្វើអត្តឃាតមែន រឺក៏យ៉ាងណា៕

 

ដោយ៖ ស្រីពេជ្រ