អីយ៉ា! ស្រលាញ់គ្នាបាន៨ឆ្នាំ ស៊ុក សុភា ទើបតែបញ្ចេញអារម្មណ៍ពិតទៅកាន់ភរិយាថា…!

ជាការពិតណាស់ ថ្វីត្បិតតែបច្ចុប្បន្ននេះ អតីតតារាសម្ដែងលោក ស៊ុក សុភា បានឃ្លាតឆ្ងាយពីសិល្បៈរយៈពេលជាយូរក៏ពិតមែន តែលោកនៅតែទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជន ពិសេសនោះគឺតាមរយៈសកម្មភាពរស់នៅយ៉ាងមានសុភមង្គលជាមួយគ្រួសារនេះតែម្ដង។

ជាក់ស្ដែងថ្មីៗនេះ លោកបានធ្វើឲ្យមហាជនជាច្រើនរំភើបចិត្តជំនួសភរិយាលោក នៅពេលឃើញលោកបង្ហោះសារអបអរថ្ងៃខួបអាពាហ៍ពិពាហ៍៨ឆ្នាំរបស់លោក និងភរិយា ដោយរៀបរាប់ថា៖

After Footer (Active) - damrei Mr1 Zone2

«អនុស្សាវរីយ៍ជាច្រើន ដែលពួកយើងបានសាងរួមគ្នា​ រយះពេលជិត ១០ ឆ្នាំកន្លងមកនេះ​ វាគឺជាឆាកជីវិតពិត​ៗ ដែលពួកយើងបានឆ្លងកាត់យ៉ាងស្វិតស្វាញ​រហូតមកដល់សព្វថ្ងៃនេះ​ ហើយបងនៅសង្ឃឹមថា ពួកយើងនឹងកាន់ដៃគ្នាបែបនេះជាមួយគ្នារៀងរហូតដល់ចាស់កោងខ្នងអរគុណគ្រប់យ៉ាងដែលអូនបានធ្វើអ្វីដែលល្អៗមកលើបង​
អរគុណនូវក្តីអាណិតស្រលាញ់រយះពេល ៨ ឆ្នាំនេះ​
អរគុណនូវការគោរព​ ស្រលាញ់​ បារម្ភណ៍ ការយោគយល់​ ការអាធ្យាស្រ័យ​ និងយល់ពីផ្លូវចិត្តរបស់បង​ ។
រីករាយថ្ងៃខួបអាពាហ៍ពិពាហ៍​ ៨ ឆ្នាំ​ អាអូនសម្លាញ់ចិត្តប្ដី​ ជាចុងក្រោយបងចង់​បញ្ជាក់​អូនថា​ ជាតិនេះបងស្រលាញ់តែអូនម្នាក់ (២២/០៦/២០១២ – ២២/០៦/២០២០)»។

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនក៏បាននាំគ្នាចូលរួបអបអរថ្ងៃខួបអាពាហ៍ពិពាហ៍លោកនិងភរិយា ហើយក៏សរសើរពីភាពផ្អែមល្ហែមអ្នកទាំងពីរមិនប្រែប្រួលសោះ ទោះបីជាពេលនេះមានវ័យច្រើនបន្ដិចក៏ពិតមែន៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖