នោះ Mark-Kimberley ធ្វើឲ្យអ្នកគាំទ្របុកពោះរឿងដំណឹងថា….!

ក្រោយពីបានបញ្ចប់ការសម្ដែងរឿងភាគដែលកំពុងល្បី My husband in law មក​ Mark ក៏កាន់តែមានឈ្មោះបោះសម្លេងទាំងក្នុងនិងក្រៅប្រទេស។

នៅក្នុងកម្មវិធី The Grand Opening of Beauty Gems boutique at Park Lane Ekkamai តារាប្រុសរបស់យើងបានផ្ដល់បទសម្ភាសន៍អគុណដល់អ្នកគាំទ្រទាំងថ្មីទាំងចាស់ដែលបានតាមដានរឿងភាគរបស់លោកថា៖

After Footer (Active) - damrei Mr1 Zone2

“សប្បាយចិត្តខ្លាំងណាស់សម្រាប់អ្នកគាំទ្រ ហើយក៏អគុណដល់ Phi Ann ផងដែរ ព្រោះថារឿងមួយនេះទទួលបានលទ្ធផលល្អមែនទែន មានការគាំទ្រច្រើននៅប្រទេសចិន រាល់ថ្ងៃព្រឹកឡើងមានការចូលទស្សនាច្រើនខ្លាំងណាស់ សប្បាយចិត្តដែលមានអ្នកចូលមើលច្រើននិងចូលចិត្តយើង”

“តាមពិតទៅមិនមែនមានតែចិនទេដែលមើល ព្រោះថានៅឡាវក៏មាន នៅទុកគីក៏មាន ពួកគាត់បានចូល comment មកខ្ញុំច្រើនណាស់ តែបើសួរថាមានប៉ុន្មានខ្ញុំក៏ច្បាស់ដែលដឹងត្រឹមថាមានច្រើន”

ជិតដល់គូររបស់លោកឬនៅសម្រាប់ថ្ងៃរៀបការ?

“ក៏គិតរាល់ថ្ងៃ គិតច្រើនគិតថាពេលណាល្អធ្វើយ៉ាងម៉េចខ្លះ ហើយក៏មានការពិភាក្សាគ្នាខ្លះដែរ (ញញឹម) ចាត់ទុកបាននិយាយគ្នាច្រើនហើយ គ្រាន់តែមិនទាន់បានលម្អិត ថាអ្នកត្រូវការបែបនោះ ខ្ញុំត្រូវការបែបនេះ យើងនៅមិនទាន់បានលម្អិតនៅឡើយទេ”

បញ្ជក់ថាពេលនេះលោកបានត្រៀមខ្លួនរួចរាល់ហើយមែនទេ។

“តាមពិតទៅ ដូចដែលបានប្រាប់ចឹង ខ្ញុំសុំពេលធ្វើការរកលុយឲ្យបានច្រើនបន្ទិចសិន តែយ៉ាងណាកូនក្រមុំគឺពិតជាម្នាក់និងហើយ”

អត្ថបទដោយ : នីត្តា