ក្លាយទៅជាកំពូលវីរបុរសប្រចាំប្រទេសទៅហើយសម្រាប់ Mark Prin ក្រោយពីបញ្ចេញស្នាដៃសម្ដែងរឿងភាគ My husband in law ធ្វើឲ្យនារីៗទាំងក្មេងទាំងចាស់ដាក់ hashtags ថា #Mark Prin មិនគួមានតែមួយក្នុងលោក។
ជាក់ស្ដែងនៅក្នងកម្មវិធី The Grand Opening of Beauty Gems boutique at Park Lane Ekkamai កម្លោះសង្ហារបស់យើងបានផ្ដល់បទសម្ភាសន៍ថ្លែងអំណរអគុណដល់ប្រិយមិត្ត ហើយក៏បាននិយាយលក្ខណៈអៀនៗរឿង Kimberley ផងដែរ
Kimberley ថាយ៉ាងម៉េចដែរ ព្រោះអីនាងមើលទៅដូចជាទ្រាំមើលឈុតឆាកស្នេហាស្វីតៗមិនបាន?
ក៏……ក៏ដំបូងៗ គាត់មើលបាន តែក្រោយៗមកគាត់ក៏ប្រាប់ថាឲ្យប៉ុស្ដន៍ទូរទស្សន៍ វាដូចជាអាការៈអ្នកនៅក្បែរខ្លួន មានងរង៉ក់ខ្លះទៅ (សើច) គាត់ប្រាប់ថា “ម៉េចក្រែងប្រាប់ថាមិនមានបែបនិងទៀតនោះអី ប្រាប់ថាមានតែមួយឈុតនោះអី” ខ្ញុំត្រូវតែទទួលយកសភាពបែបនិងតទៀតទៅ (ញញឹម)
“ជាធម្មតាថាបើឲ្យមានការសុំមុខចំពោះការថតរឿងក្នុងឈុតឆាកស្នេហាស្វីតៗគឺមិនមានទេ ព្រោះអីគាត់ក៏យល់ គាត់ផ្ទាល់ក៏មានអាជីពខាងនិងដែរ ហើយរឿងថ្មីរបស់គាត់ក៏ស្វីតខ្លាំងណាស់ដែរ ត្រៀមចិត្តហើយៗថាប្រាកដជាបែបនិង”
ដឹងថាជាការសម្ដែងតែក៏ទ្រាំមិនបានដែរនិង ត្រូវតែមានអន់ចិត្តខ្លះហើយធ្វើម៉េចទេលួងទៅព្រោះអីសង្សាយើងទេបង Mark ។
អត្ថបទដោយ : នីត្តា