ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា កាលពីម្សិលមិញនេះ តារាពហុជំនាញអ្នកនាង ខាត់ សុឃីម បានជួបទុក្ខដោយឪពុកជាទីស្រលាញ់របស់ខ្លួនបានលាចាកលោកទៅយ៉ាងរហ័ស ដោយមិនបានបង្ហាញសញ្ញាឲ្យកូនចៅបានដឹងជាមុននោះទេ ជាហេតុធ្វើឲ្យគ្រប់គ្នាក្ដុកក្ដួលចិត្ត សម្រក់ទឹកភ្នែកមិនឈប់ទៀតផង។
ជាក់ស្ដែងព្រឹកនេះក៏ជាពិធីបុណ្យសពឪពុកអ្នកនាងផងដែរ ក្នុងនោះអ្វីដែលធ្វើឲ្យគ្រប់គ្នាកាន់តែក្ដុកក្ដួលចិត្ត គឺឃើញវីដេអូដែលអ្នកនាង ខាត់ សុឃីម ស្រែកយំសោកស្ដាយឪពុក និងច្រៀងចម្រៀងមួយបទជូនដំណើរឪពុកចុងក្រោយថែមទៀតផង។
តាមរយៈវីដេអូនេះ ហ្វេនៗជាច្រើនពិសេសជាកើតចិត្តអាណិតតារាស្រីរូបនេះខ្លាំងណាស់ ព្រោះមិនគួរណាបាត់បង់ឪពុកទៅយ៉ាងឆាប់រហ័សបែបនេះនោះទេ៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី