កាលពីពេលថ្មីៗនេះ តារាសម្ដែងស្រីដ៏មានប្រជាប្រិយភាព នាង Pooklook Fonthip បានធ្វើឲ្យហ្វេនៗនិងមហាជនជាច្រើនព្រួយបារម្ភ នៅពេលឃើញនាងបង្ហាញរូបចិញ្ចៀនដែលជាប់នៅនិងដៃរបស់នាងមិនអាចដោះបាន ខណៈកំពុងថតសម្ដែងរឿងថ្មី។
ក្នុងនោះនាងបានបង្ហោះរូបភាពនិងសាររៀបរាប់ថា «ចិញ្ចៀននៅក្នុងឆាកល្ខោន មិនអាចយកចេញបានទេ ចាប់តាំងពីម្សិលមិញ ម្រាមដៃហើមខ្លាំងណាស់»។
តែយ៉ាងណាមិញ ក្រោយពេលដៃនាងឡើងហើមកាន់តែខ្លាំង ក្រុមជួយសង្គ្រោះក៏សម្រេចចិត្ត យកឧបករណ៍ ដើម្បីកាត់ចិញ្ចៀនចេញ ហើយក្រោយពេលកាត់រួច Pooklook ក៏មានអារម្មណ៍ធូរស្បើយឡើងវិញ និងអរគុណដ៏ក្រុមជួយសង្គ្រោះទៀតផង៕
តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី