ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ថ្វីត្បិតតែពេលនេះតារាចម្រៀងស្រីល្បីឈ្មោះអ្នកនាង ឱក សុគន្ធកញ្ញា មានកូនមួយរូបក៏ពិតមែន តែកន្លងមកគេសង្កេតឃើញអ្នកនាងខិតខំថែរក្សារសម្រស់របស់ខ្លួនឲ្យនៅតែស្រស់ស្អាតដូចនៅក្រមុំអញ្ចឹង។
ជាក់ស្ដែងថ្មីៗនេះអ្នកនាងបានធ្វើឲ្យហ្វេនៗជាច្រើនភ្ញាក់ផ្អើលនិងសម្រស់របស់អ្នកនាងម្ដងទៀត នៅពេលគ្រប់គ្នាបានឃើញរូបភាពអ្នកនាង ក្នុងការផាត់មុខ បែបថ្មីមួយបែបទៀត ដែលមិនធ្លាប់បានឃើញពីមុនមកនោះទេ មើលទៅពិតជាស្រស់ស្អាត និងប្លែកភ្នែកខ្លាំងណាស់ ដូចមនុស្សម្នាក់ផ្សេងទៀតអញ្ចឹង។
ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនកាន់តែសរសើរសម្រស់អ្នកម្ដាយសម័យថ្មីរូបនេះ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស្រស់ស្អាតឡើងៗ៕ តោះ! ចង់ជ្រាបកាន់តែច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី