ជាការពិតណាស់ បច្ចុប្បន្ននេះតារាសម្ដែងថៃស្រី Ice Apitsada កាន់តែធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ ពិសេសនោះគឺតាមរយៈការលេងខ្លួនយ៉ាងស្រស់សុិចសុី និងការរស់នៅយ៉ាងសុីវីល័យរបស់នាងផ្ទាល់នេះតែម្ដង។
ជាក់ស្ដែងថ្មីៗនេះ នាងកាន់តែធ្វើឲ្យហ្វេនៗជាច្រើនភ្ញាក់ផ្អើលថែមទៀត នៅពេលគ្រប់គ្នាបានឃើញទិដ្ឋិភាពនៅក្នុងខុនដូថ្មីយ៉ាងប្រណិតរបស់នាង នៅចំកណ្ដាលទីក្រុង ហើយខុនដូនេះគឺត្រូវបានរៀបចំឡើងយ៉ាងទំនើប ដោយបានអាងហែលទឹកដ៏ធំ និងបន្ទាប់ទទួលភ្ញៀវយ៉ាងស្រស់ស្អាត អមជាមួយគ្រឿងសង្ហារឹមជាច្រើនសឹងតែគ្រប់ជ្រុងជ្រោយទៀតផង។
ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនពិតជាស្ងប់ស្ញែងនិងជីវិតរស់នៅរបស់តារាស្រីរូបនេះ ហើយក៏ប្រាថ្នាចង់បានជីវិតបែបនេះដូចនាងដែរ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី