មិននឹកស្មានថា Matthew Deane ជាសះស្បើយពីកូវីដ19ភ្លាមហ៊ាននិយាយពាក្យនេះដាក់ Lydia!

ត្រលប់មកមានជីវិតបែបហេភីៗសារជាថ្មី សម្រាប់គូស្វាមីភរិយា Matthew -​ Lydia ក្រោយពីបានព្យាបាលជាសះស្បើយពីកូវីដ 19 ទាំងពីរនាក់ រហូតមកដល់ពេលនេះបានមកនៅជួបជុំគ្រួសារ មើលថែកូនៗទាំងពីរយ៉ាងមានក្ដីសុខ។

ជាក់ស្ដែងបន្ទាប់ពីបានឃើញសកម្មភាពដើរលេងជាលក្ខណៈគ្រួសារ ម៉ាក់ ប៉ា កូនៗហើយ ពេលនេះមកដល់រូបភាពផ្អែមល្ហែមលោកប៉ានិងអ្នកម៉ាក់កូនខ្ចីម្ដង ចង់បា្រប់ថាអ្នកបានឃើញហើយច្បាស់ជាអៀនជំនួស។

After Footer (Active) - damrei Mr1 Zone2

ដោយលោក Matthew បានផុសរូបជាមួយភរិយាលក្ខណៈស្វាមីភរិយាកំពុងតែប្រលែងគ្នា នៅក្នុង Instagram @matthew.deane1 រួមជាមួយឃ្លាថា “កូនពីរមិនគ្រប់គ្រាន់តែដឹងអូនសម្លាញ់”

ឃើញបែបនេះហើយធ្វើឲ្យមិត្តភ័ក្ដ និងអ្នកគាំទ្រចូលមកគាំទ្រផ្ដល់កំលាំងចិត្តថាចាត់ការទៅលោកប៉ា តែមើលទៅអ្នកម៉ាក់ Lydia  មិនបានបើកភ្លើងខៀវទេ ព្រោះអីចូលមក comment តបយ៉ាងលឿនថា​ “Stop អត់ទេៗ @matthew.deane1”  មានតែលោកប៉ាលួងៗសិនទៅក្រែងអ្នកចិត្តទន់ព្រមមានអូនតូចមួយទៀត ហ្វេនចាំផ្ដល់កំលាំងចិត្ត។

អត្ថបទដោយ : នីត្តា