អ្នកម៉ាក់ចាប់ផ្ដើមទៅធ្វើការហើយ តែយ៉ាងណាក៏មិនភ្លេចកូនៗ Sayfa-Phayu យកទៅតាមជាមួយនៅកន្លែងថតកម្មវិធី 3Zap ចង់ប្រាប់ថាមានតែអ្នកចង់លេងជាមួយកូនប្រុស Chompoo ព្រោះតែភាពគួឲ្យស្រលាញ់តាំងតែពីតូចញ៉េបៗ។
រហូតមកដល់ពេលនេះធំៗអស់ហើយ ហើយពូកែនិយាយទាំងគូ ដូចជាវីឌីអូ Ma-Ornapa ផុសជាក់ស្ដែងនៅពេលដែល Sayfa-Phayu យកយកតែងមុខតែងមាត់ឲ្យម៉ាកយាយ ព្រមជាមួយឃ្លាថា៖ “Sayfa-Phayu មកតែងមុខឲ្យម៉ាកយាយថតកម្មវិធី 3Zap”
មើលទៅក្មេងៗដូចជាសប្បាយខ្លាំងណាស់ សើចសប្បាយចូលចិត្តតែងមុខឲ្យម៉ាក់យាយ លោកយាយក៏ស្រលាញ់ឆ្នូតមុខដែលក្មេងគូស ទើបព្រមឲ្យគូវាសពេញមុខ។
អត្ថបទដោយ : នីត្តា