ពិតជាអាចប្ដូរឈ្មោះពីសង្សាទៅជាមិត្តល្អបានមែនឬ? Teoy-Alex នៅតែមានរឿង…..!

បែកគ្នាហើយក៏មិនបាច់ចាំទៅពិបាកចិត្តច្រើនដែរ យ៉ាងណាគូររបស់កញ្ញា Teoy និងកំលោះ Alex ទើបតែបើកចិត្តនិយាយរឿងប្ដូរឈ្មោះពីសង្សាទៅជាមិត្តល្អ ក្រោយពីមានទំនាក់ទំនងស្នេហា 3 ឆ្នាំ ប៉ុន្ដែអ្នកទាំងពីរនៅតែអាចរាប់គ្នាជាមិត្តបាន។

ដោយសារតែនៅលើបណ្ដាញសង្គមយើងនៅតែឃើញអ្នកទាំងពីរ comment លេងជាមួយគ្នា ជាក់ស្ដែងនៅពេលដែល Alex ទៅទិញដើមផ្កាមកដាំនៅផ្ទះព្រមជាមួយ caption ថា “ផើងនៅច្រើន ចឹងដាក់ដីចូលដាំមួយមើល” ហើយ Teoy  ចូលទៅ comment ពីក្រោមរូបថា “យកផ្ដា Daisy មកដាក់ថែមលឿនឡើង”

After Footer (Active) - damrei Mr1 Zone2

ឃើញដូចនេះ Alex ក៏តបវិញថា “ទិញឲ្យបន្ទិចមក ព្រោះរកមិនបានទេ” អ្នកគាំទ្រក៏ចូលមកឆ្លើយឆ្លងប្រាប់ថាផ្កា Daisy ជាសំណព្វចិត្តរបស់នាង នេះអាចនិយាយបានថាជាមិត្តភាពដ៏ល្អពិតមែន Teoy-Alex

អត្ថបទដោយ : នីត្តា