ទោះជាត្រូវនៅឆ្ងាយពីគ្នាជាច្រើនខែដោយសារតែជម្ងឺកូវីដ19 ក៏ដោយ តែពេលនេះលោកក៏មានឪកាសបានទៅដល់ប្រទេសកូរ៉េរួចរាល់ហើយ។
តែការធ្វើដំណើររបស់លោកពិតជាពិបាកខ្លាំងណាស់ព្រោះត្រូវឆ្លងកាត់កន្លែងត្រួតពិនិត្យជិត 10កន្លែងមានការរឹតបន្ទឹងជាខ្លាំងហើយលោកក៏បានផុសរូបព្រមជាមួយ caption ថា៖
“បទពិសោធន៍ធ្វើដំណើរពេលកូវីដ19 នរណាដែលគ្មានកិច្ចការចាំបាច់មិនបាច់ធ្វើដំណើរមកទេ ទោះបីជាអ្នកទទួលបានវីសាក៏ដោយ ព្រោះវាមិនងាយស្រួសទេត្រូវឆ្លងកាត់ការត្រួតពិនិត្យដល់តែ10 កន្លែងឯណោះ ត្រូវការឯកសារច្រើន។ នេះដោយសារតែមកផ្ទះខ្លួនឯងផង មានការខលសួរបញ្ចក់ហើយបញ្ជក់ទៀតថាពិតជាផ្ទះខ្លួនឯងមែនឬទេ រហូតមកដល់កន្លែងយកកាបូបគិតថាបានសម្រេចហើយបានជួយប្រពន្ធហើយ មែនហើយ……ដើរចេញមកបានជួបមែន។
តែនៅឆ្ងាយ ចេញមកនិងបានរត់ទៅអោបតែធ្វើមិនបានព្រោះតែនៅមានមួយកន្លែងទៀត ហើយកន្លែងចុងក្រោយនេះនិងបញ្ជូនខ្ញុំទៅខាងរដ្ឋ និយាយស្ដាប់គ្នាមិនបានសោះ បើភរិយាខ្ញុំមិននៅត្រង់និងទេច្បាស់ជាគេបញ្ជូនទៅបាត់ហើយ ពេលបានមកដល់ផ្ទះដូចជាទទួលបានការលួងចិត្តពីខាងរដ្ឋគេដោយបានផ្ញើររបស់ញុំាជាច្រើនមកឲ្យទទេៗ នេះគ្រាន់តែនិយាយត្រួសៗទេ ចាំតាមដានលម្អិតនៅប៉ុស្ដន៍ #fatmangochannel #ឃុំខ្លួនថ្ងៃទី1″
ចំណែកឯហ្វេនៗ និងមិត្តភ័ក្ករួមវិស័យសិល្បៈបានចូលទៅសម្ដែងក្ដីរីករាយចំពោះលោក Rangsit ដែលបានជួយមុខភរិយាជាទីស្រលាញ់ហើយ។
អត្ថបទដោយ : នីត្តា