ជាការពិតណាស់ ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា សព្វថ្ងៃនេះគ្រួសាររបស់អ្នកនាង សឹុម សូលីកា និងអតីតស្វាមី ពិតជាស្និតស្នាលគ្នាខ្លាំងណាស់ ហើយតែងតែទៅសួរសុខទុក្ខគ្នាជាធម្មតា និងបង្ហាញការយកចិត្តទុកដាក់ចំពោះគ្នាខ្លាំងថែមទៀតផង។
ជាក់ស្ដែងថ្មីៗនេះអ្នកនាង កាន់តែធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើលខ្លាំងថែមទៀត នៅពេលឃើញវីដេអូមួយបង្ហាញពីសកម្មភាពអ្នកនាង បានថើបអតីតស្វាមីនៅនិងមុខស្វាមីថ្មីរបស់ខ្លួនក្នុងថ្ងៃកំណើត មើលទៅពិតជាស្និតស្នាលខ្លាំង សឹងតែធ្វើឲ្យគ្រប់គ្នានឹកស្មានមិនដល់ទៀតផង។
មិនត្រឹមតែប៉ុនណោះ តាមរយៈវីដេអូនោះ គ្រប់គ្នាក៏កាន់តែសរសើរចំណងមិត្តភាពគ្រួសារអ្នកទាំងពីរ ថ្វីត្បិតតែមានប្ដីមានប្រពន្ធរាងខ្លួន តែមិនបាក់បែកគ្នា ពោលគឺនៅតែស្និតស្នាលគ្នាខ្លាំងដដែល៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី