ហ្វេនៗជាច្រើនព្រួយបារម្ភ ក្រោយឃើញ Phet Thakrit ត្រូវចូលមន្ទីរពេទ្យភ្លាមៗដោយសារ…!(មានរូបភាព)

ជាការពិតណាស់ ថ្មីៗនេះតារាសម្ដែងថៃប្រុសលោក Phet Thakrit បានធ្វើឲ្យហ្វេនៗជាច្រើនព្រួយបារម្ភ ក្រោយពេលទទួលដំណឹងថាលោកបានជួបឧប្បត្តិហេតុ ពេលកំពុងតែថតរឿង រហូតដល់មានការរលាកសរសៃជង្គង់ខាងស្តាំយ៉ាងខ្លាំង ត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗទៀតផង។

នេះបើយោងតាមដំណឹងពីអ្នកគ្រប់គ្រងផ្ទាល់របស់តារាប្រុសរូបនេះ បានបង្ហោះរូបភាពសារក្នុងបណ្ដាញសង្គមថា «តួឯកប្រុសរបស់ខ្ញុំ កើតឧប្បត្តិហេតុ ពេលកំពុងតែថតរឿង ដែលជាឈុតឆាកយ៉ាងសកម្ម ហើយមានការខុសបច្ចេកទេស បន្ទាប់មកក៏បត់ជង្គង់ ដែលធ្វើឲ្យមានការរលាកសរសៃជង្គង់ខាងស្តាំ»។

យ៉ាងណាមិញ​ក្រោយទទួលដំណឹងនេះមួយរយៈ អ្នកគ្រប់គ្រងតារាប្រុសរូបនេះ ក៏បញ្ជាក់បន្ថែមទៀតថា ពេលនេះលោកមានសុវត្ថិភាពហើយ ហើយក៏អាចត្រឡប់ទៅផ្ទះវិញបានដែរ ហើយ Phet ក៏បានបង្ហោះសារអរគុណដល់អ្នកគាំទ្រចំពោះការព្រួយបារម្ភ និងការលើកទឹកចិត្តដល់លោកផងដែរ៕

After Footer (Active) - damrei Mr1 Zone2

តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី