ជាការពិតណាស់ ដូចប្រិយមិត្តជាច្រើនបានជ្រាបអញ្ចឹងថា ទោះបីជាសព្វថ្ងៃនេះពិធីការិនីស្រីល្បីឈ្មោះអ្នកនាង នៅ សូនីតា មានកូន១ហើយក៏ពិតមែន តែគ្រប់គ្នានៅតែសរសើររូបសម្រស់តារាស្រីរូបនេះ នៅតែស្រស់ស្អាតនិងក្មេងជាងវ័យខ្លាំងដដែល។
មិនត្រឹមតែប៉ុនណោះ ថ្មីៗនេះនាងកាន់តែធ្វើឲ្យហ្វេនៗជាច្រើនភ្ញាក់ផ្អើលខ្លាំងថែមទៀត នៅពេលគ្រប់គ្នាបានឃើញរូបភាពប៉ុន្មានសន្លឹករបស់នាង នៅក្នុងឈុតនារីរបាំបុរាណខ្លាំង ជាមួយនិងកាយវិការយ៉ាងទន់ភ្លន់ មើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់ នរណាឃើញក៏លាន់មាត់សរសើរគ្រប់ៗគ្នាដែរ។
គួរបញ្ជាក់ផងដែរថា ក្រោយពេលដែលអ្នកនាង នៅ សូនីតា សម្រាលកូនរួច និងក៏តែងតែបង្ហាញខ្លួនក្នុងវិស័យសិល្បៈដដែល ហើយការងារជាប្រចាំរបស់អ្នកនាងគឺថតស្ពតពាណិជ្ជកម្មឲ្យក្រុមហ៊ុនមួយចំនួន៕ តោះ! ចង់ដឹងថាសម្រស់តារាស្រីរូបនេះ ក្នុងឈុតរបាំខ្មែរ ទន់ភ្លន់ និងសមសួនប៉ុនណានោះ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី