ជាការពិតណាស់ ក្រោយពេលដែលតារាស្រី Gwang Wanpiya បានបញ្ចប់ការប្រកួត ក្នុងកម្មវិធី The Face Thailand រដូវកាលទី ២ កាលពីប៉ុន្មានឆ្នាំមុនរួចមក នាងកាន់តែទទួលបានការគាំទ្រខ្លាំង ហើយតែងតែមមារញឹកនិងការងារសិល្បៈថែមទៀតផង។
មិនត្រឹមតែប៉ុនណោះ ពីមួយថ្ងៃទៅមួយថ្ងៃតារាស្រីរូបនេះ តែងតែធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ ទៅលើការតុបតែងខ្លួនបែបប្លែកៗ បង្ហាញរាង និងសម្រស់ដ៏ស្រស់សុិចសុី ឃើញហើយពិតជាចាប់អារម្មណ៍ខ្លាំងណាស់។
ជាក់ស្ដែងថ្មីៗនេះ នាងបានធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ខ្លាំងថែមទៀត នៅពេលនាងបង្ហោះរូបភាពក្នុងការតុបតែងខ្លួន ផាត់មុខ និងលេងស្ទាយ៍តាមតារាចម្រៀងកូរ៉េ Lisa ក្រុម Black Pink មើលទៅពិតជាដូចគ្នាខ្លាំងណាស់ នរណាឃើញក៏ពោលពាក្យសរសើរពីការផាត់មុខ និងតុបតែងខ្លួនរបស់នាង ពិតជាដូចមើលសឹងតែច្រឡំទៀតផង។
តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី