ដោយសារតែលោកប៉ាឈឺធ្ងន់ទើប Taew និងគ្រួសារខិតខំធ្វើបុណ្យដើម្បីឲ្យផលបុណ្យទាំងអស់បានជួយដល់លោកប៉ានាង។
តារាស្រី TikTok Taew Natapohn ពេលមុននាងបានទៅធ្វើសមាធិបំពេញសីលដើម្បីឲ្យចិត្តបានស្ងប់សុខ ព្រមទាំងធ្វើបុណ្យនិងរឿងល្អៗដើម្បីឲ្យផលទាំងអស់នេះបានជួយដល់លោកប៉ាឲ្យធូរស្រាលពីជម្ងឺ ជាក់ស្ដែងថ្មីៗនេះអ្នកម៉ាក់ បងស្រីនិងនាងបានចាប់ដៃគ្នាបន្ថែមបុណ្យកុសលជាមួយគ្នា។
ក្រៅពីនាងបានបរិច្ចាគ មឈូស សំពត់ស ដល់សាកសពដែលគ្មានញ្ញាតិសណ្ដាន ដោយការធ្វើដំណើរមកបរិច្ចាគផ្ទល់ដល់ស្ថាប័នកោសល្យវិច័្ចយជាតិ។ “នាងក៏បានជូនកុសលផលបុណ្យដល់គ្រប់គ្នា សូមឲ្យគ្រប់គ្នាចាកទុក្ខទោស រួមទាំងបញ្ហាដែលមកក្នុងជីវិត សូមឲ្យមានបញ្ញានិងសេចក្ដីសុខកាន់តែប្រសើរតទៅមុខ”។
អត្ថបទដោយ : នីត្តា