មានក្ដីសុខណាស់! ឱក សុគន្ធកញ្ញា បង្ហោះរូបភាពក្នុងអាងទឹកជុំគ្រួសារគួរឲ្យច្រណែន!(មានរូបភាព)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ពីមួយថ្ងៃទៅមួយថ្ងៃតារាចម្រៀងស្រីល្បីឈ្មោះអ្នកនាង ឱក សុគន្ធកញ្ញា និងគ្រួសារ កាន់តែមានសុភមង្គលខ្លាំងឡើងៗ ទោះបីជាកាលពីពេលថ្មីៗនេះអ្នកនាងមានរឿងរ៉ាវគ្រួសារជាមួយនិងឪពុកបន្ដិចក៏ពិតមែន។

ជាក់ស្ដែងដូចជាថ្មីៗនេះ អ្នកនាងបានធ្វើឲ្យមហាជនជាច្រើនកាន់តែច្រណែន ក្រោយពេលឃើញអ្នកនាងបង្ហោះរូបភាពក្នុងអាងហែលទឹក នៅកន្លែងលំហែកាយជាលក្ខណៈគ្រួសារ ជាមួយនិងស្នាមញញឹមពោលពេញដោយក្ដីសុខ ឃើញហើយនរណាក៏ប្រាថ្នាចង់បានគ្រួសារតូចមួយបែបនេះដែរ។

មិនត្រឹមតែប៉ុនណោះ តាមរយៈរូបភាពនេះផងដែរ មហាជនជាច្រើនក៏កាន់តែសរសើរអ្នកនាង ឱក សុគន្ធកញ្ញា និងស្វាមី ដែលតែងតែចំណាយពេលវេលាសម្រាប់គ្នា ហើយបំពេញតួនាទីជាម្ដាយនិងឪពុកដ៏ល្អសម្រាប់កូនទៀត៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី