Chompoo រំភើបចិត្តយ៉ាងក្រៃលែងរហូតដល់ថ្នាក់ស្រក់ទឹកភ្នែក ក្រោយពីបានទទួលកាដូពីមិត្តសម្លាញ់ ជារូបថតដែលសាម៉ីខ្លួនបានថតខ្លួនឯង មិននឹកស្មានថាមិត្តសម្លាញ់និងយកមករៀបចំជា Album ទុកជាអនុស្សាវរីយ៍យ៉ាងល្អបែបនេះ។
តារាស្រីស្អាតកូនពីរ Chompoo ទើបតែបញ្ចប់ថ្ងៃខួបកំណើតដែលស្វាមីនិងគ្រួសាររៀបចំសម្រាប់នាងជាពិធីជប់លៀកតូចមួយពោរពេញទៅដោយភាពកក់ក្ដៅនិងភាពសប្បាយរីករាយ ជាពិសេសគឺប្រុសក្មេងទាំងពីរដែលបានបន្ថែមស្នាមញញឹមកាន់តែល្អប្រសើរ។
កម្មវិធីបែបនេះមិត្តសម្លាញ់ក៏មិនអាចឲ្យខកខាន់បានព្រោះតែរាប់រកគ្នាមកជាយូរហើយស្រលាញ់ដូចបងប្អូនយ៉ាង Phloy ដោយបានរៀបចំកាដូមួយដុំសម្រាប់ពួកម៉ាក គ្រាន់តែ Chompoo បើកភ្លាមនាងក៏រន្ធត់ចិត្តរំភើបជាខ្លាំងរហូតទប់ទឹកភ្នែកមិនបាន។
រូបទាំងអស់នោះគឺសុទ្ធតែជារូបកូនៗស្វាមីនិងគ្រួសាររបស់នាងស្រលាញ់ស្មើរជីវិត។ ចង់ប្រាប់ថាបើមិនស្រលាញ់រាប់អានគ្នាស្មោះមែនទេគឺមិនធ្វើឲ្យដល់ថ្នាក់និងទេចា។
អត្ថបទដោយ : នីត្តា