អីយ៉ា! សង្ស័យជិតមានដំណឹងល្អហើយ Patricia រួមតុជាមួយម្ដាយកម្លោះហាយសូទៀត!(មានរូបភាព)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា​ ជីវិតស្នេហារបស់តារាសម្ដែងស្រី នាង Patricia និង កម្លោះហាយសូ លោក Note Vises កាន់តែវិវត្តន៍ខ្លាំងឡើងៗ ស្របពេលហ្វេនៗជាច្រើនក៏កំពុងតែទន្ទឹងរង់ចាំដំណឹងល្អរបស់អ្នកទាំងពីរផងដែរ។

ជាក់ស្ដែងស្រាប់តែថ្មីៗនេះ នាងបានធ្វើឲ្យហ្វេនៗជាច្រើនភ្ញាក់ផ្អើល នៅពេលគ្រប់គ្នាបានឃើញ Patricia ទៅចូលរួមខួបកំណើត របស់តារាស្រី Chompoo Araya និងបានរួមតុជុំគ្រួសារក្បែរម្ដាយខាងគូស្នេហ៍ខ្លួនប្រៀបដូចជាគ្រួសារតែមួយទៀតផង។

After Footer (Active) - damrei Mr1 Zone2

ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនកាន់តែរំភើបចិត្ត​ និងសង្ឃឹមថាតារាស្រីរូបនេះ និងមានដំណឹងល្អឆាប់ៗនេះទៀតផង៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី