Teaw ផុសរូបមួយថ្មីដើម្បីលាក់បាំងរឿងអ្វីមួយតែអ្នកគាំទ្រសង្ស័យថានាង……!

អាចនិយាយបានថា Teaw ពេលនេះមានការតាមដានច្រើនព្រោះធ្វើអ្វីក៏មានពត៌មានដែរមួយរយៈនេះ។ ទាំងរឿងលេង TikTok ទាំងរឿងសង្សារដែលទើបតែចាប់ផ្ដើមថ្មីថ្មោង ឬរឿងផ្ទាល់ដែលថ្មីៗនេះលោកប៉ាជួបឧបត្តិវហេតុត្រូវវះកាត់ 5 ដង។

ជាក់ស្ដែងនៅពេលសាម៉ីខ្លួនបានផុសរូបមួយនៅក្នុង Instagram ជាស្ទាយម៉ូដែលក្នុងឈុតស្បៃមានផ្កា អង្គុយថតរូប តែធ្វើឲ្យមិត្តភក្ដ័ និងក្រុមអ្នកគាំទ្រចូលមក comment សួរថា “ក្មេងតូចមកពួនពីណាគេនៅត្រង់នេះ, នាងមច្ឆាតូច”

ហើយក៏នៅមានក្រុមអ្នកគាំទ្រខ្លះទៀត comment រឿងដែលនាងស្គមស្រកសាច់ទៀតថា “ដូចជាស្គមខ្លាំងណាស់ ដូចជាអ្នកឈឺចឹង”  តែក៏មានអ្នកតបជំនួសនាងថា “យើងថាស្គមចឹងក៏នៅតែស្អាត ហើយសាកសមនិងប្រកួតបានហើយ”។

អត្ថបទដោយ : នីត្តា