ឡូយមែន! បទថ្មី «មនុស្សសំខាន់» របស់​ ​មាស សុខសោភា និង Noly លាយភ្លេងបុរាណទៀត!(មានវីដេអូ)

កាលពីម្សិលមិញនេះ តារាចម្រៀង Original Song លោក Noly​ បានចេញបទចម្រៀង ច្រៀងរួមគ្នា ជាមួយតារាស្រី មាស សុខសោភា បានធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍យ៉ាងខ្លាំង ហើយក៏ទទួលបានការគាំទ្រច្រើនទៀតផង។

ក្នុងនោះផងដែរ បទថ្មីនោះមានចំណងជើងថា «មនុស្សសំខាន់» ដែលជាបទមនោសញ្ចេតនាប្រុសស្រី តែអ្វីដែលពិសេសនោះ បទនេះ អមជាមួយ ភេ្លងបុរាណខ្មែរ លាយឡំសាច់ភ្លេង សម័យ ស្ដាប់ទៅពិតជារណ្ដំ និងពិរោះខ្លាំងណាស់។

លើសពីនេះទៅទៀត បទថ្មីនេះ មហាជនជាច្រើនក៏សរសើរពីលោក Noly ដែលពូកែនិពន្ធ និងធ្វើបទចម្រៀងមួយនេះ ឡើងប្លែកនិងពិរោះខ្លាំងយ៉ាងនេះ៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ៖ស៊ីវលី