ប្លែកទៀតហើយ! ទេព បូព្រឹក្ស លេងស្ទាយ៍សក់ខ្លីនិងប្ដូរពណ៍សក់មួយកំណាត់មុខយ៉ាងប្លែក!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ តារាចម្រៀងស្រីល្បីឈ្មោះកញ្ញា ទេព បូព្រឹក្ស ដែលតែងតែធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ ពិសេសនោះគឺតាមរយៈស្ទាយ៍លេងខ្លួនបែបសុិចសុី និងទាន់សម័យប្លែកៗរបស់នាងផ្ទាល់នោះតែម្ដង។

ជាក់ស្ដែងដូចជាថ្មីៗនេះ នាងបានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើល នៅពេលគ្រប់គ្នាបានឃើញនាងបង្ហោះរូបភាពជាមួយស្ទាយ៍ថ្មី ដោយកាត់សក់ខ្លីត្រឹមក និងលេងពណ៍សក់មួយកំណាត់មុខយ៉ាងប្លែក ឃើញហើយពិតជាទាក់ទាញនិងប្លែកភ្នែកខ្លាំងណាស់។

After Footer (Active) - damrei Mr1 Zone2

លើសពីនេះទៅទៀត តាមរយៈរូបភាពនេះ មហាជននិងហ្វេនៗជាច្រើនរបស់តារាស្រីរូបនេះ​ បាននាំគ្នាសរសើររូបសម្រស់នាងកាន់តែស្រស់ស្អាត ពិសេសពេលផ្លាស់ប្ដូរស្ទាយ៍ថ្មីបែបនេះ កាន់តែទាក់ទាញនិងប្លែកភ្នែករិតតែគួរឲ្យចាប់អារម្មណ៍ខ្លាំងថែមទៀត៕

តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី